(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលត្រូវម្តាយក្មេងស្រីអាយុ១២ឆ្នាំ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីរួមភេទជាមួយកូនរបស់គាត់ កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមការចោទប្រកាន់ពីបទរួម​ភេទ​ជា​មួយ​អនីតិជន​អាយុ​ក្រោម​១​៥​ឆ្នាំ។

បើតាមសមត្ថកិច្ច, កុមារាដែលជាជន​សង្ស័យ​មានឈ្មោះ រ.ប.ល ភេទប្រុ​ស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើ​ស​អេតចាយ ស្នាក់​នៅ​ផ្ទះ​គ្មានលេខ លើផ្លូវលំមួយ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខ​ណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែក​កុមារី​រង​គ្រោះ​មានឈ្មោះ ថ-ស-ព អាយុ១២ឆ្នាំ ជនជាតិខ្មែរជាសិស្ស ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខ​ណ្ឌ​មានជ័យ រាជធានីភ្នំពេញ ដែលជាចំណុចកើតហេតុ។

សមត្ថកិច្ច បានអះអាងថា កាល​ពី​ថ្ងៃ​ទី​០៨ ​ខែមីនា ឆ្នាំ២០១៨ វេលាម៉ោ​ង០១៖០០នាទីរសៀល កុមារីខាងលើ​ បានដើរ​ទៅ​​ងូតទឹក នៅក្នុងបន្ទប់ទឹក ខណៈនោះ​កុមារ៉ា ដែល​ត្រូវបានគេអះអាងថាជាសង្សាររបស់កុមារីរងគ្រោះ បានចូលទៅ​ងូតទឹកជាមួយ រួចបាន​រួម​ភេទ​ជា​មួយ​គ្នា​សម្រេច​បាន​មួយ​លើក ប​ន្ទា​ប់មកនៅវេលាម៉ោង០៧៖០០នាទីយប់ កុមា​រីរងគ្រោះបានចូលទៅបត់ជើងតូច នៅផ្ទះមីង បន្ទាប់មកជនសង្ស័យ​ បានចូលទៅ​រួម​ភេទជាមួយគ្នាសម្រេច​បាន​មួយ​លើក​ទៀ​ត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលា​ម៉ោ​ង​១១៖​០០នាទីព្រឹក ឪពុកម្តាយ​កុមារី​រង​គ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យឃាត់​ខ្លួនកុមារាដែលជនសង្ស័យខាងលើតែម្តង៕