(ភ្នំពេញ)៖ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ សប្ដាហ៍ទី២ បានបញ្ចប់ ៣ប្រកួតហើយ កាលពីថ្ងៃទី១០ ខែមីនាម្សិលមិញ ដែលសុទ្ធតែបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ខណៈថ្ងៃនេះ នឹងមាន ៣ប្រកួតទៀត ត្រូវជួបគ្នាលើទីលានចំនួនពីរ គឺទីលានកីឡដ្ឋានអគ្គិសនីកម្ពុជា និងទីលានពហុកីឡដ្ឋានជាតិ ។

ចំពោះលទ្ធផលម្សិលមិញ ដែលក្រុមរកបាន ៣ពិន្ទុ គឺមានក្រុមការពារតំណែងជើងឯកបឹងកេត យកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ៣-១, ក្រុមអាស៊ីអឺរ៉ុប យកឈ្នះក្រុមសូលទីឡូអង្គរ ២-១ និងក្រុមភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ២-០ ។ រីឯតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបឹងកេត និងភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយកាន់ ៦ពិន្ទុក្នុងដៃដូចគ្នា ក្រោយឈ្នះ ២ប្រកួតបើកឆាករដូវកាលថ្មី ។

ដោយឡែកសម្រាប់កម្មវិធីប្រកួតថ្ងៃនេះ ក៏សុទ្ធតែគូពិសេសៗផងដែរ រួមមានក្រុមកំពុងឡើងជើង វិសាខា ជួបក្រុមចាស់វស្សា អង្គរថាយហ្គឺរ និងក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមម្ចាស់ផ្ទះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋាជាតិដូចគ្នា គ្រាដែលក្រុមអគ្គិសនីកម្ពុជា ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលក្រុមខ្លាំងណាហ្គាវើល ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបាន ៣ពិន្ទុពីគារប្រកួតសប្ដាហ៍ទី២ នេះ?

ខាងក្រោមនេះ គឺជាលទ្ធផល និងកម្មវិធីប្រកួតសប្ដាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖