(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៧៥៤គ្រឿង រកឃើញល្មើសច្បាប់៣៩៨គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ២៣១គ្រឿង និងផាកពិន័យ១៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៦៧៩គ្រឿង អប់រំ១២៣គ្រឿង និងផាកពិន័យចំនួន១១៣គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៨៣៦គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៣,១២៤គ្រឿង រកឃើញយានយន្តល្មើស ៤,៨២២(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ២,៩៣០គ្រឿង និងផាកពិន័យ១,៨៩២គ្រឿង
(ម៉ូតូ៩៧ភាគរយ)៕