Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាល បង្ក្រាបមុខសញ្ញាកាច់សោរកម៉ូតដ៏សកម្ម បានម្នាក់និងរត់រួចម្នាក់ ក្រោយធ្វើសកម្មភាពបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

10-03-2018 17:43

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ដែលជាមុខសញ្ញាលួច និងកាច់សោរកម៉ូតូដ៏ជំនាញនិងសកម្ម បន្ទាប់ពីជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពជាក់ស្តែងកាច់សោរម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្រេចរួចជិះរត់គេចខ្លួនតែរត់មិនផុតពីក្រញ៉ាប់ដៃសមត្ថកិច្ច ត្រូវក្របួចជាប់ម្នាក់និងរត់គេចខ្លួនបាត់ម្នាក់។

ហេតុការចាប់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចឃ្លាំងប្រេង ផ្លូវលំ ក្រុម១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ភា ប្រុស នាយប៉ុស្តិ៍នគរបាលកាកាបទី២ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សំ ណយ ភេទប្រុសអាយុ៣២ឆ្នាំ ហៅវី បច្ចុប្បន្ន ស្នាក់នៅ ការដ្ឋានសំណង់ មួយកន្លែង ម្តុំផ្សាដីហុយ ក្នុងខណ្ឌសែនសុខ មានមុខរបរមិនពិត និងជនសង្ស័យម្នាក់ទៀតជាបក្ខពួក ពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯជនរងគ្រោះ មានឈ្មោះ សេង រតនា ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

លោក ភា ប្រុស បានបន្តទៀតថា បន្ទាប់ឃាត់ខ្លួនជនសង្ស័យបានដកហូតម៉ូតូ បានចំនួន២គ្រឿងរួមមាន៖ ម៉ាកzoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-8892ជារបស់ជនរងគ្រោះ ។និងម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុងពណ៌ទឹកប៊ិចចំនួន១គ្រឿងកម្លាំង C90 ពាក់ស្លាកលេខ (រ. ៥៣៧.ភព១ )ជារបស់ជនសង្ស័យ រួមជារួមជាមួយដែកឧប្បករសម្រាប់ធ្វើសម្មភាពចំនួន២ដើមផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន កម្លាំងប៉ុស្តិ៍កាកាបទី២ សួរនាំនិងកសាងសំណុំរឿង បញ្ចូនជនសង្ស័យ ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕