ទស្សនាវិដេអូការឆ្លើយបំភ្លឺចំពោះមុខព្រះរាជអាជ្ញាខេត្តក្រចេះ ពីសំណាក់សាក្សីដ៏សំខាន់ម្នាក់គឺលោកស្រី ទិន សុភ័ក្រ្ត ដែលត្រូវបុគ្គលឈ្មោះ អេង រៀបចំឱ្យផ្តល់បទសម្ភាសន៍ក្លែងក្លាយ ដល់វិទ្យុអាស៊ីសេរី (Video inside)
10-03-2018 16:44
(ក្រចេះ)៖ លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត ដែលជាប្រជាពលរដ្ឋម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅស្រុកស្នួល ខេត្តក្រចេះ គឺជាសាក្សីដ៏សំខាន់ម្នាក់ ដែលត្រូវបានគេរៀបចំ ឱ្យផ្តល់បទសម្ភាសន៍ក្លែងក្លាយដល់វិទ្យុអាស៊ីសេរីថា មានមនុស្ស៦នាក់បានស្លាប់ និងរងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ខាងលើនេះបណ្តាលឱ្យសាធារណជនមួយចំនួន មានការភាន់ច្រឡំ។
តាមចម្លើយរបស់ លោកស្រី ទិន សុភ័ក្រ្ត ដែលបានសារភាពប្រាប់ព្រះរាជអាជ្ញា ខេត្តក្រចេះ បានឱ្យដឹងថា ការរៀបចំផ្តល់បទសម្ភាសន៍ក្លែងក្លាយបែបនេះ ត្រូវបានធ្វើឡើងតាមការញុះញង់ របស់បុរសម្នាក់ឈ្មោះ អេង ដែលរហូតដល់ពេលនេះគេមិនដឹងអំពីវត្តមាន របស់បុគ្គលខាងលើថា នៅទីណានៅឡើយទេ។
ខាងក្រោមនេះ ជាវីដេអូឆ្ល្លើយបំភ្លឺរបស់សាក្សីដ៏សំខាន់ម្នាក់នេះ ដែលសារភាពនៅចំពោះមុខព្រះរាជអាជ្ញាខេត្តក្រចេះ អំពីការផ្តល់បទសម្ភាសន៍ក្លែងក្លាយដល់វិទ្យុអាស៊ីសេរី៖