(កណ្ដាល)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET Group និង Skyland 7NG ជាប្រធានយុវជនក្រុម១៥៧ សាខាខេត្តកណ្ដាល បានចូលរួមក្នុកម្មវិធីបោះជុំរុំមិត្តភាពកម្ពុជា-វៀតណាម និងប្រកួតបាល់ទាត់មិត្តភាពផងដែរ នៅព្រកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។
លោកឧកញ៉ាបានលើកឡើងថា ការបោះជំរុំ និងការប្រកួតបាល់ទាត់រវាងក្រុមយុវជន១៥៧ ក្រុមយុវជនកម្ពុជា និងវៀតណាម គឺដើម្បីរិតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។
ការប្រកួតនេះ គឺបានការឧបត្ថម្ភទាំងស្រុងពីលោកឧកញ៉ា ស្រី ចាន់ថន។ បើតាមការបញ្ជាក់ពីក្រុមកីឡាកររបស់យុវជន១៥៧ គឺបានឈ្នះ២ដងរួចមកហើយ ក្នុងការប្រកួតជាមួយយុវជនវៀតណាម នាពេលកន្លងទៅ៕