(ព្រះសីហនុ)៖ ភេសជ្ជៈប៉ូវកម្លាំង ZORUS (ហ្សូរ៉ាស់) ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា បានរៀបចំការប្រគំតន្រ្តីទេសចរណ៍ដ៏គគ្រឹកគគ្រេងមួយ លើឆ្នេរអូឈើទាល នៃក្រុងព្រះសីហនុកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ។

តន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ដ៏អស្ចារ្យនេះ មានការចូលរូមពីសំណាក់តារាចម្រៀងដ៏ល្បីឈ្មោះ ក្នុងប្រទេសកម្ពុជា ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀងជាច្រើនរូបទៀត ដែលមកបង្ហើរសំនៀងដ៏ពីរោះនៅមុខទស្សនិកជនរាប់ម៉ឺននាក់។

ក្នុងកម្មវិធីនេះ ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ក៏បានផ្តល់សំណាងដល់អតិថិជន ដែលឈ្នះរង្វាន់ក្រោមគំរបដប និងក្រវិលកំប៉ុង ក៏ដូចជាការចាប់ឆ្នោតនៅក្នុងកម្មវីធីប្រគំតន្រ្តី ដែលអ្នកឈ្នះរង្វាន់
ម៉ូតូហុងដា ស៊េរីឆ្នាំ២០១៨ ចំនួនពីរគ្រឿង បានទៅលើអតិថិជន សុខ ពិសិដ្ឋ និងឌឹម ណារី ដែលឈ្នះរង្វាន់ក្រោមក្រវិលកំប៉ុង និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ត្រូវបានឈ្នះ និងចែកក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ហ្សូរ៉ាស់។ មិនត្រឹមតែអតិថិជននោះទេ សម្រាប់ដេប៉ូចែកចាយក៏បានឈ្នះម៉ូតូកង់បី​ជាច្រើនគ្រឿង ផងដែរ។

ម្ចាស់ដេប៉ូ ថៃ​ថោង ចែកចាយផលិតផលហ្សូរ៉ាស់នៅវាលរ៉េញ ដែលបានឈ្នះម៉ូតូកង់បី បានបង្ហាញចំណាប់អារម្មណ៍ថា «ពិតជាសប្បាយរីករាយ ដែលបានឈ្នះរង្វាន់ ហើយខ្ញុំជឿជាក់ថា រង្វាន់នេះនឹងជួយសម្រូលដល់អាជីវកម្មរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើង»។

ហ្សូរ៉ាស់កំពុងក្លាយជាម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំង ដែលទទួលបានការគាំទ្រជឿជាក់ទៅលើគុណភាព និងមានប្រជាប្រិយភាព ពីសំណាក់ប្រជាជនកម្ពុជា ហើយហ្សូរ៉ាស់ ចម្រាញ់ចេញពី ខ្ជាយខ្មៅ, ទឹកឃ្មុំ និងមានវីតាមីនB12 ដែលជួយបង្កើនថាមពល បំបាត់ចុករោយសាច់ដុំ បន្សាបជាតិស្រវឹង បង្កើនអរម៉ូន សម្រួលសាច់ដុំ ជួយដល់ប្រព័ន្ធធាតុស៊ាំ ជំនួយការចងចាំ ទប់ស្តាត់ភាពចាស់ជាងវ័យ និងធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា ក្នុងការសម្រេចគោលដៅរបស់អ្នក។

ការប្រគំតន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ដ៏ឱទ្បារឹកនេះបានបង្កើតបរិយាកាសដ៏សប្បាយរីករាយ ជូនដល់ទស្សនិកជន ដែលបានចូលរួមទាំងអស់ជាមួយនឹងការប្រគំតន្ត្រី ការរាំរែក និងការកម្សាន្តសប្បាយជាច្រើនទៀត។ តន្រ្តីទេសចរណ៍ហ្សូរ៉ាស់ នឹងធ្វើឡើងម្តងទៀត នៅខេត្តបាត់ដំបង នៅថ្ងៃទី១៦ មីនា ខាងមុខនេះ។

ដូច្នេះកុំភ្លេច ចូលរួមទាំងអស់គ្នា!!