Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុណ្យទន្លេថ្ងៃដំបូង៖ សភាពការណ៍សន្តិសុខសណ្តាប់ធ្នា ប់មានភាពល្អប្រសើរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនកុះករ

10-03-2018 07:27

(កណ្តាល)៖ យោងតាមរបាយការណ៍របស់ គណៈបញ្ជាការការពារនៃពិធីបុណ្យទន្លេ របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា ពិធីបុណ្យទន្លេថ្ងៃទី០១ គឺថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ គួរជាទីកត់សម្គាល់ ។

ជាមួយគ្នានេះ នៅគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្តាប់ធ្នាប់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

របាយការណ៍បានបញ្ជាក់ថា បុណ្យទន្លេថ្ងៃទី១នេះ មានករណីក្មេងវង្វេងឪពុកម្តាយ ២លើក និងមានករណីខ្យល់គរ២លើកផងដែរ៕

សូមអា​នរបាយការណ៍ទាំងស្រុង៖