(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមមន្ត្រី និងកម្លាំងជំនាញបើកការដ្ឋានសាងសង់ផ្លូវរថភ្លើង ចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ (រ៉ារទេះភ្លើង) ឆ្ពោះមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាពេលអនាគតផងដែរ។
ការចុះបើកការដ្ឋានទាំងយប់នេះ ក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ៕