(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា

* ព័ត៌មានជាតិ (Cambodia News)

១៖ រដ្ឋបាលខេត្តក្រចេះចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ អះអាងថា ការប៉ះទង្គិចរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅស្រុកស្នួល គ្មានអ្នកស្លាប់ មានរបួសប្រជាពលរដ្ឋ២នាក់

២៖ អ្នកនាំពាក្យអង្គការអាដហុក៖ រហូតដល់ពេលនេះគ្មានរបាយការណ៍អំពីអ្នកស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះនោះទេ

៣៖ នៅទីបំផុត! តុលាការកំពូល បន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល

៤៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ អឺរ៉ុបអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប៊ែលហ្សិក ប្រៀបដូចសំពងក្បាលក្រុមអ្នកប្រឆាំងក្រៅច្បាប់

៥៖ ព័ត៌មានលម្អិត៖ កម្លាំងអាវុធហត្ថបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់ ចូលប្លន់ផ្ទះលក់សាំង នៅខណ្ឌព្រែកព្នៅ, បាញ់របួសភ្លៅចោរម្នាក់ ខណៈ៤នាក់ទៀត កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន

៦៖ អ្នកវិភាគចៅចាក់ស្មុក៖ តើកាសែតមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល បង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើគោលបំណងអ្វី?

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ព្រមព្រៀងជួបគ្នានៅខែឧសភា ប៉ុន្តែមិនទាន់កំណត់កន្លែងត្រូវជួប!

២៖ លោក មូន ជែអ៊ីន៖ កិច្ចប្រជុំកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងក្លាយជារឿងប្រវត្តិសាស្ត្រ នៃសន្តិភាពនៅឧបទ្វីបកូរ៉េ...

៣៖ ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខាតម្លើងពន្ធនាំចូល ដែក-អាលុយមីញ៉ូម» ចំពោះមុខការព្រមានវាយបក ពីបណ្តាប្រទេសធំៗក្នុងសកលលោក!

៤៖ មហាយក្សចិនប្រកាស «ប្រឆាំងដាច់ខាតចំពោះ ការតម្លើងពន្ធនាំចូលដែក-អាលុយមីញ៉ូម» ដែលលោក ដូណាល់ ត្រាំ ទើបចុះហត្ថលេខា...

៥៖ ប្រទេសជប៉ុន «សម្តែងការសោកស្តាយយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តតម្លើងពន្ធ ដោយលោក ដូណាល់ ត្រាំ...

៦៖ សារព័ត៌មានរុស្ស៊ី៖ មេបញ្ជាការយោធាជើងទឹកអាមេរិក ព្រមានពីយុទ្ធសាស្ត្រធំបំផុតមួយ ដែលចិនកំពុងអនុវត្ត...

៧៖ ចាប់តាំងពីលោក ស៊ី ជិនពីង ឡើងជាប្រធានាធិបតីចិន មន្ត្រីពុករលួយជាន់ខ្ពស់សរុប ១០១នាក់ ត្រូវបានបោសសម្អាត...

៨៖ បែកធ្លាយព័ត៌មានរសើបបំផុត! លុយលោក ហ្គាដាហ្វី ១៣ពាន់លានដុល្លារ បាត់ចេញពីគណនីធនាគារ ដោយមិនដឹងជាទៅណា...

៩៖ ក្តៅគគុក! យោធាលីប៊ី អំពាវនាវឲ្យជនជាតិអាហ្វ្រិកទាំងអស់ ចាកចេញពីភាគខាងកើតជាបន្ទាន់ ខណៈការបង្ក្រាបទ្រង់ទ្រាយធំនឹងផ្ទុះឡើង...