(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះថា ដើម្បីសន្តិសុខសុវត្តិភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅមកនៅពេលយប់ លោកបានរៀបចំដាក់បង្គោលភ្លើងចំនួន១៦ដើម ដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ (សូឡា) ស្ថិតនៅតាមដងផ្លូវឆ្ពោះទៅឆ្នេរកោះយ៉ (ហៅឆ្នេរប៉ាក់ខ្លង) ក្នុងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ហាក់ ឡេង បានបន្តថា ការប្រព័ន្ធភ្លើងប្រើពន្លឺព្រះអាទិត្យនៅតាមដងផ្លូវនេះវាសារៈសំខាន់ណាស់៖
ទី១៖ ដើម្បីសន្តិសុខសុវត្តិភាពបងប្អូនក្នុងការធ្វើដំណើរទៅមកនាពេលយប់
ទី២៖ វាអាចបញ្ជាសគ្រោះចរាចដល់បងប្អូនបាន
និងទី៣៖ អ្វីដែលសំខាន់វាធ្វើឲ្យមានហេដ្ឋារចនាសម្ព័ន្ធភាពក្នុងស្រុកផងដែរ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ចំពោះបញ្ហានេះលោកនឹងរៀបចំឲ្យហើយមុនបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយលោកសូមឲ្យបងប្អូនចូលរួមជួយថែរក្សាទាំងអស់គ្នា៕