(ភ្នំពេញ)៖ មកដល់កម្ពុជាមិនទាន់បានប៉ុន្មានផង OPPO ស្រាប់តែបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលសេវាកម្មអតិថិជនធំៗដល់ទៅ៤ ព្រមទាំងមានអ្នកបច្ចេកទេសទាំងខ្មែរ និងជនបរទេស ខណៈពេលដែលសន្ទុះនៃការលក់កំពុងតែមានការកើនឡើងយ៉ាងគំហ៊ុកនៅទូទាំងប្រទេស។
លោក វិចទ័រ នាយកផ្នែកមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជាបានឲ្យដឹងថា «យើងចង់ឲ្យអតិថិជនកាន់តែមានទំនុកចិត្តបន្ថែមទៀត លើការប្រើប្រាស់ផលិតរបស់ OPPO និងមានភាពងាយស្រួលក្នុងការរកគ្រឿងបន្លាស់ ព្រោះទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយ ក៏ឧប្បត្តិហេតុមួយចំនួនសុទ្ធតែអាចកើតឡើងបានគ្រប់ពេល»។
នៅតាមមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO នីមួយៗ គេឃើញមានបំពាក់នូវឧបករណ៍ទំនើប និងសម្បូរបែប ព្រមទាំងមានអ្នកជំនាញទាំងជនបរទេស និងជនជាតិខ្មែរ ដែលទទួលបានការបណ្តុះបណ្តាល នៅក្រៅប្រទេសផងដែរ។
លោក សៅ ម៉ៅ ដែលធ្វើការងារនៅក្នុងមជ្ឈមណ្ឌលសេវាកម្មអតិថិជនចាប់តាំងពីឆ្នាំ ២០១៦ មកបានឲ្យដឹង «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានមកបម្រើការងារនៅទីនេះ ត្បិតថាខ្ញុំអាចទទួលបាននូវការណែនាំយ៉ាងច្រើន ពីអ្នកជំនាញជួសជុលគ្រឿងអេឡិចត្រូនិករាប់សិបឆ្នាំនៅបរទេស។ ពិសេគឺខ្ញុំបានទទួលការបណ្តុះបណ្តាលនៅបរទេសទៀតផង»។
អតិថិជនដែលមកមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO គឺមិនត្រូវបានគិតតម្លៃសេវាកម្មនោះទេ ប៉ុន្តែការផ្តល់ជូននេះគឺសម្រាប់តែអតិថិជនដែលបានទិញផលិតផលដែលមានប័ណ្ណធានាពីក្រុមហ៊ុនប៉ុណ្ណោះ ត្បិតថានោះជាផលិតផលដែលនាំចូលស្របច្បាប់ ព្រមទាំងបានបង់ពន្ធយ៉ាងត្រឹមត្រូវដល់រដ្ឋាភិបាលកម្ពុជា។
បើអតិថិជនត្រូវការទិញផលិតផលដោយមិនខាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗ គួរតែសួររកប័ណ្ណធានាឲ្យបានត្រឹមត្រូវ។
ខាងក្រោមនេះ គឺជាទីតាំងធំៗចំនួន៤ របស់មជ្ឈមណ្ឌលសេវាកម្ម OPPO ដែលក្រុមការងារយើងបានទៅជួបផ្ទាល់៖
*មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 335 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី4 ខណ្ឌ7មករា រាជធានីភ្នំពេញ បែរមុខទៅទិសខាងកើត (ទល់មុខវត្តកោះ) ជាប់មហាវិថីព្រះមុន្នីវង្ស! ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ៖ 0963655888
*មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 154B ផ្លូវ134 សង្កាត់វាលវង្ស4 ខ័ណ្ឌ7មករា រាជធានីភ្នំពេញ ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ៖031 722 22 28 / 096 822 22 28.
*មជ្ឈមណ្ឌលសេវាកម្ម OPPO នៅសៀមរាប: ផ្ទះលេខ47 ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព័ត៌មានបន្ថែម 098 399 555។
*មជ្ឈមណ្ឌលសេវាកម្ម OPPO នៅកំពង់ចាម: ភូមទី4 សង្កាត់វាលវង់ ខេត្តកំពង់ចាម (ក្បែររង្វង់មូលគល់ស្ពានគីហ្សូណាជាប់ក្រុមហ៊ុនSmart )ព័ត៌មានបន្ថែម៖ 096 433 38 88
*មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងកំពង់សោម មានទីតាំង នៅ ផ្ទះលេខ C44 ផ្លូវK 157 សង្កាត់ 2 ,ក្រុងព្រះសីហនុ,ខេត្តព្រះសីហនុ បែរមុខទៅទិសខាងកើត (ទល់មុខផ្សារទំនើបមហោស្រប,ខាងក្រោយបេនឡាន) មហោស្របចាស់!ពត៌មានបន្ថែមអាចទាក់ទងមកលេខ៖ 0966116333 ៕