(បន្ទាយមានជ័យ)៖ សមាគមរថយន្តខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១២០១៨នេះ បានបញ្ចប់សកម្មភាពដំបូងរបស់ខ្លួន ហើយដើម្បីទេសចរណ៍ មនុស្សធម៌ និងការងារសង្គម ដែលប្រើអស់រយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។

លោក ផូ ស៊ីតាល់ ប្រធានសមាគមរថយន្តខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងាររួមមានលោក សុះ រ៉ូហ្សាលី អនុប្រធាន លោកស្រេង សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានអនុវត្តគម្រោងសកម្មភាពដំបូង ទ្រង់ទ្រាយធំរបស់ខ្លួន ដោយបញ្ជាក់ពីតម្រាយផ្លូវ ត្រូវធ្វើដំណើរ នៃក្បួនរថយន្ត នាព្រឹកថ្ងៃទី៨មីនា ចេញពីសាលាខេត្តបន្ទាយមានជ័យ តាមផ្លូវឋជាតិលេខ៥ និងលេខ៦ ហើយឆ្ពោះទៅទិសខាងជើង តាមផ្លូវជាតិលរខ៥៦ និងផ្លូវលំទៅកាន់ជើងភ្នំដងរែក នាសាលាបឋមសិក្សាធ្លកភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក រួចបន្តទៅប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព។

លោក ផូ ស៊ីតាល់ បានថ្លែងថា នៅពេលពេលចេញដំណើរក្បួនរថយន្តថាមានរថយន្តចម្រុះជាង៥០គ្រឿង របស់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងរបស់សមាជិកសមាគមក្នុងខេត្ត និងមកពីខេត្តព្រៃវែង បានចូលរួមក្នុងកម្មវិធីក្នុងបំណងធំៗ៣នេះគឺទី១៖ ជំរុញវិស័យទេសចរណ៍, ទី២៖ ដើម្បីមនុស្សធម៌ និងទី៣៖ ជំរុញការងារសង្គម។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឈើយ ចាន់ណា អភិបាលរងខេត្ត បានថ្លែងថា កន្លងមកក្នុងខេត្តមានសកម្មភាពជាច្រើនដោយក្រុមនានាក្នុងការចូលរួមចំណែកលើកការងារសង្គមកិច្ច សេដ្ឋកិច្ចរបស់ខេត្ត ដូចជាក្រុមជីះកង់ខេត្ត, ក្រុមជិះម៉ូតូខេត្ត ហើយពេលនេះមានក្រុម នៃសមាគមរថយន្តខេត្ត។

លោក សួន បរវ បានបន្តថា ដើម្បីសូមអបអរសាទរជូនពរ និងលើកទឹកចិត្តដល់ក្រុម នៃសមាគមរថយន្តខេត្តបន្ទាយមានជ័យ និងមានសមាជិកមកពីខេត្តព្រៃវែងដែរ ដែលបានធ្វើសកម្មភាពទ្រង់ទ្រាយធំលើកដំបូងនេះ ហើយរំពឹងទុកថានឹងបានសម្រេចគោលដៅ ដូចគ្រោងទុករួមមានការជំរុញ លើកកម្ពស់វិស័យទេសចរណ៍នៅតាមរមណីយដ្ឋានវប្បធម៌ សាសនា ប្រវត្តិសាស្ត្រដូចជា៖ ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ពជាដើមក៏ដូចជាតាមសារ:មន្ទីរ តាមទីទួលបូរាណផ្នូរសពបុព្វបុរស នៅស្រុកថ្មពួក និងតាមរមណីយដ្ឋានកែច្នែដូចជាអាងត្រពាំងថ្ម សួនស្នេហ៍ជនបទ...នៅស្រុកក្រុងទូទាំងខេត្ត។

ឱកាសនោះ ថ្នាក់ដឹកនាំនិងអ្នកចូលរួមក៏បានដាំកូនឈើក្រដាសរាប់រយដើមផងដែរ ក្នុងចំណោម១.០០០ដើមជាការឧបត្ថម្ភរបស់ក្រុមហ៊ុនផេភើទ្រី ខែមបូឌា។ តាមក្បួនរបស់ក្រុមរថយន្តនេះបានទៅសម្រាកអាហារថ្ងៃត្រង់នៅផ្ទះស្នាក់របស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលលោកជំទាវតាមរយៈលោកស្រី ម៉ែ រ៉ាត់ បានឧបត្ថម្ភអាហារបែបប្រពៃណីស្រុកស្រែចម្ការដ៏ឈ្ងុយឆ្ងាញ់។

សូមបញ្ជាក់ថា សកម្មភាពរបស់ក្រុមនៃសមាគមរថយន្តខេត្តបន្ទាយមានជ័យនេះ ដំណើរការឡើងក្រោមការរៀបចំ ឧបត្ថម្ភគាំទ្រពី ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត, សមាគមរថយន្តខេត្ត, បណ្ណាគារបន្ទាយស្រី, មន្ទីរអប់រំយុវជន និងកីឡាខេត្ត, កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក), កងរាជអាវុធហត្ថខេត្ត, ក្រុមមហាមិត្តខេត្ត, ក្រុមព័ត៌មានក្នុងដៃអ្នក, ក្រុមតាំង ជីងហួរ, ក្រុម BrandFriendship, ស្រាបៀរកម្ពុជា, ក្រុមជិះកង់ខេត្តបន្ទាយមានជ័យ, នគររាជ, ហាងលក់អាគុយ ដុំ វណ្ណឌី, ក្រុមហ៊ុនសំណង់ធី អឹម៣(TM3)៕