Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»

09-03-2018 17:39

(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលបានរៀបចំធ្វើឡើង នៅក្នុងស្នងការដ្នាននគរបាលខេត្ត។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពី ថ្នាក់ដឹកនាំអង្គភាពចំណុះស្នងការដ្ឋាន និងមន្រ្តីនគរបាលនារី នៅទូទាំងខេត្ត សរុបរួមចំនួន២១២នាក់។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខាងលើនេះ លោក គួច ចំរើន ក៏បានជំរុញឲ្យ មន្រ្តីនគរបាលនារី នៅទូទាំងខេត្តកំពង់ចាម ត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។

លោក គួច ចំរើន បានថ្លែងកោតសរសើរ ចំពោះមន្រ្តីនគរបាលនារី នៅទូទាំងខេត្តកំពង់ចាម ដែលខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងៗខ្លួន ដើម្បីជាតិ មាតុភូមិ និងប្រជាជន។

ជាមួយគ្នានោះ ក៏មានកម្មវិធីផ្តល់វត្ថុអនុស្សាវរីយ៍ ដល់មន្រ្តីនគរបាលនារី និងភរិយាថ្នាក់ដឹកនាំ នគរបាលសរុប ចំនួន១៧០នាក់ ដែលម្នាក់ៗទទួលបាន សារ៉ុង១, ថវិកា២ម៉ឺនរៀល និងចូលរួម ហូបបាយ សាមគ្គីជុំគ្នា ក្នុងស្នងការដ្ឋាន ប្រកបដោយភាព ស្និទ្ធស្នាលជាទីបំផុត។ លោកអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា ចំនួន៥លានរៀលផងដែរ។

សូមជម្រាបថា ទិវានារីអន្តរជាតិ ឬ International Women s Day ត្រូវបានប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិ ដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។

នៅឆ្នាំ២០១៨នេះ ជាខួបទី១០៧ នៃទិវានារីអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក រៀបចំទិវានេះ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាព»៕