(ម៉ាឡេស៊ី)៖ កម្មវិធីដំណើរកម្សាន្តរបស់ អ្នកសារព័ត៌មាន កម្ពុជានិងឡាវ ជាង១០ស្ថាប័ន ដែលមានឈ្មោះថា «កម្មវិធី Cambodia & Laos Media Fam Trip» រយៈពេល៦ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី០៣ ខែមីនា បានបញ្ចប់ នៅថ្ងៃទី០៨ ​ខែមីនា ២០១៨។

អ្នកសារព័ត៌មាន Fresh News រួមទាំងភ្នាក់ងារព័ត៌មានកម្ពុជា-ឡាវជាង១០នាក់ បានចូលរួមដំណើរកម្សាន្ត ដែលរៀបចំដោយ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី របស់ក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី និងចូលរួមសហការឧបត្ថម្ភ ដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុន មានជើងហោះហើរត្រង់ កម្ពុជា-ម៉ាឡេស៊ី, ភ្នំពេញ-កូឡាឡាំពួរ (៣ដងជារៀងរាល់ថ្ងៃ), សៀមរាប-កូឡាឡាំពួរ (២ដងជារៀងរាល់ថ្ងៃ), ព្រះសីហនុ-កូឡាឡាំពួរ (៤ ដងក្នុងមួយសប្តាហ៍) ។

គោលបំណងដំណើរកម្សាន្តនេះ គឺក្រសួងទេសចរណ៍ និងវប្បធម៌របស់ម៉ាឡេស៊ី ចង់បង្ហាញអំពីសមទ្ធផលថ្មីៗ និងពង្រីកវិស័យទេសចរណ៍របស់ម៉ាឡេស៊ី ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនាកាត់តែច្រើន នៅប្រទេសម៉ាឡេស៊ីផងដែរ។ គោលដៅសំខាន់ៗ នៃដំណើរកម្សាន្តរបស់ក្រុមហ៊ុនសារព័ត៌មានលើកនេះ រួមមាន៖

១៖ Kuala Lumpur: - KL Tower កម្ពស់៤២០ម៉ែត្រ នៅកណ្តាលរដ្ឋធានីកូឡាឡាំពួរ សម្រាប់មើលទេសភាពរដ្ឋធានីនេះទាំងមូលនេះ, - KLCC អគារភ្លោះដ៏ខ្ពស់បំផុតរបស់ម៉ាឡេស៊ី ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់បំផុតរបស់ក្រុងកូឡាឡាំពួ។
២៖ Melaka: តំបន់ប្រវត្តិសាស្រ្តទេសចរណ៍វប្បធម៌ ដូចជា សារមន្ទីរ Kompleks Muzium Maritim…
៣៖ Port Dickson: គឺជាតំបន់ទេសចរណ៍មាត់សមុទ្រភាគខាងលិចប្រទេសម៉ាឡេស៊ីភាគខាងត្បូងនៃទីក្រុងកូឡាឡាំពួរ ។
៤៖ Sunway Lagoon: ដែលសំបូរទៅដោយមជ្ឈមណ្ឌលកម្សាន្តបែបទំនើប ពោរពេញដោយការច្នៃប្រឌិត ដូចជា Sunday Lagoon Theme Part, i-city Shah Alam, MinNature។
៥៖ Putrajaya: ដែលជាតំបន់រដ្ឋបាលប្រទេសរបស់ម៉ាឡេស៊ី។

នៅក្នុងទស្សនកិច្ច និងទេសចរណ៍នេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា-ឡាវ ត្រូវបានក្រុមហ៊ុនឡានទេសចរណ៍ (Kopetro Travel & Tours) ជាអ្នកមគ្គុទេស ទេសចរណ៍ផងដែរ ហើយត្រូវបានសណ្ឋាគារលំដាប់ផ្កាយ៥ផ្តល់ការស្នាក់នៅប្រចាំនៅតំបន់នីមួយៗដូចខាងក្រោម៖
- Lexis Hibiscus Report Port Dickson
- Sunway Pyramid Hotel, Sunway city, Malaysia
- Pulse Grande Hotel, Putrajaya, Malaysia
- Berjaya Times Square Hotel, Kuala Lumpur
- Hatten Hotel Melaka នៅរដ្ឋមីឡាកា

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៦ មានភ្ញៀវទេសចរជាង២៦.៨លាននាក់ បានទៅធ្វើដំណើរទៅលេងប្រទេសម៉ាឡេស៊ី ដែលផ្តល់ចំណូលដល់ប្រទេសអាស៊ានមួយនេះ ចំនួន៨២.១ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណជាង២១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយក្រសួងទេសចរណ៍ម៉ាឡេស៊ី បានដាក់ផែនការទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ឱ្យបានជាង ៣៣លាននៅឆ្នាំ២០១៨នេះ។

AirAsia បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំភ្ញៀវទេសចរទៅកាន់ប្រទេសម៉ាឡេស៊ី។ AirAsia គឺជាសេវាដឹកជញ្ជូនមានតម្លៃទាបឈានមុខគេ ក្នុងពិភពលោក មានបម្រើសេវាកម្មក្នុងបណ្តាញដ៏ទូលំទូលាយ ទៅច្រើនជាង១២០ គោលដៅនៅទូទាំងទ្វីបអាស៊ីនិង អូស្ត្រាលី។ ចាប់តាំងពីចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ ២០០១, AirAsia បានដឹកជញ្ជូនភ្ញៀវច្រើនជាង ៤០០ លាននាក់ និងបានរីកលូតលាស់ពីមានយន្តហោះតែពីរ រហូតដល់ ២០០ គ្រឿង។

ក្រុមហ៊ុនអាកាសចរណ៍នេះ មានមោទនភាពដែលក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពិតប្រាកដនៅអាស៊ីអាគ្នេយ៍ (សមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍) ជាមួយនឹង ប្រតិបត្តិការដែលបានបង្កើតនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន រួមទាំង ឥណ្ឌា និងជប៉ុន ដោយមានការពង្រីកសេវាកម្មទៅកាន់ទូទាំងអាស៊ី អូស្ត្រាលី និង ណូវែហ្សឺឡង់ មជ្ឈឹមបូព៌ា និងសហរដ្ឋអាមេរិក។ AirAsia ត្រូវបានគេឱ្យឈ្មោះថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតរបស់ពិភពលោក (World’s Best Low-Cost Airline) នៅក្នុង Skytrax World Airline Awards ប្រចាំឆ្នាំចំនួនប្រាំបួនដល់ជាប់ៗគ្នាពីឆ្នាំ ២០០៩ ដល់ ២០១៧។

AirAsia ក៏បានទទួលរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបឈានមុខគេរបស់ពិភពលោក (World's Leading Low-Cost Airline) សម្រាប់ឆ្នាំបន្តទីបួននៅឆ្នាំ 2016 World Travel Awards ជាកន្លែងដែលប្រែក្លាយខ្លួនពីក្រុមហ៊ុនដឹកជញ្ជូនមានសេវាពេញលេញទៅជាក្រុមហ៊ុនដឹកជញ្ជូនមានតម្លៃទាបមិនធ្លាប់មានដំបូងគេ ដែលឈ្នះសេវាកម្មយន្តហោះឈានមុខគេរបស់ពិភពលោក (World's Leading Inflight Service)៕