(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៦៤៨គ្រឿង រកឃើញល្មើសច្បាប់៥១១គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ២៨៧គ្រឿង និងផាកពិន័យ២២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៨១៨គ្រឿង អប់រំ១១គ្រឿង និងផាកពិន័យចំនួន៣០គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៤៦០គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៩,២៧០គ្រឿង រកឃើញយានយន្តល្មើស ៤,៤២៤(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ២,៦៩៩គ្រឿង និងផាកពិន័យ១,៧២៥គ្រឿង
(ម៉ូតូ៩៧ភាគរយ)៕