(រតនគិរី)៖ កម្លាំងនគរបាលស្រុកវ៉ឺនសៃ កាលពីវេលាម៉ោង២៣៖៥០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនក្មេងទំនើង២ក្រុម ចំនួន១០នាក់ ខណៈពួកគេនាំគ្នា ទៅមើលការប្រគុំតន្ត្រីកម្មវិធីផ្សព្វផ្សាយស្រាបៀកម្ពុជា នៅភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។

យោងតាមរបាយការណ៍នគរបាលស្រុកវ៉ឺនសៃឲ្យដឹងថា ក្មេងទំនើង២ក្រុមនេះ ឈប់ម៉ូតូវាយតប់គ្នាបណ្តាលឲ្យភាគីម្ខាងរបួសស្រាលម្នាក់ (បែកក្បាលបន្តិច) រីឯភាគីម្ខាងទៀតបានខូចខាតម៉ូតូបែកស្តុបខាងក្រោយហើយភ្លាមៗនោះដែរ កម្លាំងនគរបាលបាលប្រចាំការ ទទួលបញ្ជាពី លោកទឺ នូថង អធិការនគរបាលស្រុកវ៉ឺនសៃ បានឃាត់ខ្លួនរួចនាំមកអធិការដ្ឋាន។

របាយការណ៍ខាងលើបន្តថា ក្មេងទំនើងទាំង១០នាក់នោះរួមាន៖ ទី១-ឈ្មោះបារ៉ាក់ ខែ អាយុ១៦ ឆ្នាំជនជាតិគ្រឹង,ទី២-ឈ្មោះសាណយចាង វែង អាយុ១៦ឆ្នាំ ជនជាតិគ្រឹង,ទី៣-ឈ្មោះប្រាក់ យែ អាយុ១៦ឆ្នាំ ជនជាតិគ្រឹង,ទី៤-ឈ្មោះសាបូ ជិង អាយុ១៨ឆ្នាំ ជនជាតិគ្រឹង,ទី៥-ឈ្មោះថងកាំ ភឿន អាយុ១៧ឆ្នាំ ជនជាតិគ្រឹង,ទី៦-ឈ្មោះងើក សំងាត់ អាយុ១៤ឆ្នាំ ជនជាតិគ្រឹង,ទី៧-ឈ្មោះណាស់ ឡាហើយ អាយុ១៨ឆ្នាំ ជនជាតិគ្រឹង,ទី៨-ឈ្មោះកាតុង ច្រឹង អាយុ១៣ឆ្នាំ ជនជាតិគ្រឹង,ទី៩-ឈ្មោះក្លេវ មុក អាយុ១៥ឆ្នាំ ជនជាតិគ្រឹង និងទី១០-ឈ្មោះឡិប សះ អាយុ១៧ឆ្នាំ ជនជាតិគ្រឹង។

បន្ទាប់ពីធ្វើការអប់រំណែនាំរួច នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ ក្មេងទំនើងទាំងនោះត្រូវបានមន្ត្រីនគរបាលជំនាញស្រុកវ៉ឺនសៃ ប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត៕