(ព្រះវិហារ)៖ ជនសង្សយ័២នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍ធ្វើការបង្ក្រាប។

លោកអនុសេនីឯកជុន បូរ៉ា មេបញ្ជាការងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា ការបង្ក្រាបករណីជនសង្ស័យខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកាកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដោយបានសហការជាមួយ កម្លាំងដឺបេរបស់កងពលតូចអន្តរាគមន៍លេខ៨។

លោកអនុសេនីឯក បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ក្នុងការចុះឃាត់ខ្លួនទៅលើជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០៖៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចំនុចភូមិអន្លុងវែងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយធ្វើការឃាត់ខ្លួន ទៅលើជនសង្ស័យដែលជាមុខសញ្ញាចាស់ ក្នុងការរក្សាទុក និងចែកចាយនៅសារធាតុញៀន ដ៏សកម្មខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក បានឆែករកឃើញ និងដកហូតនូវថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកកចំនួន៦កញ្ចប់ ដែលស្មើនឹង១២,៩៩ក្រាម។ ក្រៅពីនោះ៖ ដកហូតម៉ូតូ១គ្រឿង ទូរសព្វ័ដៃ២គ្រឿង កាំភ្លើងខ្សល់ចំនួន២ដើម លុយខ្មែរចំនួន៣០,០០០រៀល និងសម្ភារប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរនាក់ខាងលើរួមមាន៖ ទី១-ឈ្មោះឃុន ឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាដក បច្ចុប្បន្នស្នាក់នៅ ភូមិអន្លុងវែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី២-ឈ្មោះសូត រ៉ូត ភេទប្រុស អាយុ២០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិឃុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាំងខាងលើត្រូវបានកម្លាំងអាវុធហត្ថឃុំខ្លួន និងរក្សាទុកបណ្តោះអាសន្នដើម្បីធ្វើកាសួរនាំ និងចងក្រងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕