(ភ្នំពេញ)៖ រឿង «King Selfie ឬកំពូលអ្នកថត Selfie» រៀបរាប់ពីដំណើររបស់ យុវវ័យសម័យបច្ចុប្បន្ន ដែលឈ្លក់វង្វេងនឹងការថតរូប Selfie រហូតបានក្លាយជា តារាតាមទូរទស្សន៍ដ៏ល្បី តែបែរជាបាត់បង់មិត្តភក្តិដ៏ស្និទ្ធ របស់ខ្លួនទៅវិញ។ លោក ខាត់ សម្បត្ដិ កិត្យា (សុភា) ដែលជាពិធីករ នៅខាងក្រៅដែលនោះ បានសម្ដែងងជាតួ King​​​ Selfie លើកដំបូងលោក បានបញ្ចេញអស់ពីលទ្ធភាព ទាំងជាតារាសម្ដែង​សំខាន់ក្នុងរឿងនេះ​ផង​​​​​​​​​ ​ទាំងជាជន​ឈ្លក់​វង្វេងនឹងខ្លួនឯងផង ហើយក៏ត្រូវទទួលការសងសឹក យ៉ាងចាស់ដៃពីកញ្ញា​ ឌី សូនីតា (ដែលមានឈ្មោះសុម៉ាលី ក្នុងរឿង)​ ដែលបោកបញ្ឆោតឲ្យចូលទៅក្នុងបន្ទប់កញ្ចក់ ហើយធ្វើរឿងដែលមិនគួរឲ្យជឿ។

រឿងនេះ បង្ហាញពីការនិយមថតរូប របស់យុវវ័យសម័យថ្មី ដំណើរដែលក្លាយជាតារា ហើយក៏ត្រូវបង្ខំចិត្តធ្វើ​កិច្ចការមួយចំនួន ដែលខ្លួនមិនចង់ធ្វើរហូតដល់ចំណុចមួយ ដែលមិនអាចបកក្រោយ​បាន។ នេះជា​ «Trailer» វិដេអូថ្មីមួយដែលបង្ហាញពីរឿងរ៉ាវមួយចំនួន កើតឡើងដ៏រកាំរកុស​ក្នុងឆុតឆាកនៃ «King Selfie» ប្រិយមិត្ត​​​ទស្សនារឿងនេះតាមរោងកុននានា បាននាថ្ងៃទី ២៩ ខែមិនា នេះតទៅ។ ​

អ្នកដឹកនាំសម្ដែង បានថ្លែងបញ្ជាក់ឲ្យដឹងថា ភាពយន្តនេះ និយាយពីតួអង្គម្នាក់ឈ្មោះ សុភា ដែលមានគ្រប់យ៉ាង ដែលយុវវ័យសម័យថ្មីប្រាថ្នាចង់បាន តាំងពីសម្រស់ ភាពវៃឆ្លាត និងការសិក្សាខ្ពស់។ គេព្យាយាមធ្វើខ្លួនឲ្យក្លាយ ជាតារាល្បី។ បញ្ហាតែធំតែមួយគត់របស់គេ គឺ​ញៀននឹងការថតរូបសែលហ្វី។ គេលង់នឹងខ្លួនឯង ​ហើយជឿថាស្រ្តីៗ ទាំងអស់​ដែលបាន​ជួបគេសុទ្ធតែ លង់សេ្នហ៍គេទាំងអស់។ សុភា បានសម្រេចនូវមហិច្ឆតារបស់ខ្លួន តែចំណង់ចំណូលចិត្តថតសែលហ្វី របស់គេធ្វើឲ្យមានបញ្ហា ក្នុងការសម្រេច​ជោគជ័យ លើការងារដែល​គេប្រាថ្នាចង់បាន។ ក្នុងនារីអាថ៌កំបាំងមួយរូប បានបង្ហាញខ្លួន ដើម្បីរកយុត្តិធម៌ឲ្យមនុស្ស ដែលនាងស្រឡាញ់ និងបានផ្តល់មេរៀនមួយដល់សុភា ដែលគេមិនអាចបំភ្លេចបានមួយជីវិត។ ជីវិតរបស់សុភា បានកែប្រែជារៀងរហូត។

ភាពយន្ត​រឿង «King Selfie ឬកំពូលអ្នកថត Selfieតួ » មានការចូលរួមសម្ដែង ដោយតារាល្បីៗ​ជាច្រើនដួង រួមមាន លោក ខាត់ សម្បត្ដិ កិត្យា​, លោក សេង រតនៈ​, កញ្ញា ឃុន ចន្ទ័ ម៉ូនណា​, កញ្ញា ឌី សូនីតា​, កញ្ញា សុវណ្ណ រ៉ាផា, លោក ដាង កុសល ព្រមទាំងតារាប្រុសស្រី ជាច្រើនរូបទៀត៕