(ភ្នំពេញ)៖ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានដាក់ដំណើរការគម្រោងថ្មីមួយ ដើម្បីអបអរដល់វត្តមានស្រ្ដី ដែលជាអ្នកជំនាញផ្នែកស្ទែម (Stem) ដែលគម្រោងនេះមានឈ្មោះថា «កម្មវិធីស្ទែម ដើម្បីស្ត្រី» ហើយមានទិសដៅលើកកម្ពស់អ្នកជំនាញស្ទែមកម្ពុជាដែលជាស្រ្ដី បង្កើនតម្លៃស្រ្ដីក្នុងសង្គម និងជួយឱ្យការងារស្រ្ដីក្នុងផ្នែកស្ទែមមានលក្ខណៈទូទៅ ទន្ទឹមនឹងការលើកកម្ពស់យុវតីកម្ពុជា ដើម្បីទទួលបានគំនិតលើការសម្រេចចិត្ត ពីអនាគតរបស់ពួកគេ។
នៅក្នុងគម្រោងស្ដែម ដើម្បីស្រ្តី មានកម្មវិធីកាហ្វេវិទ្យាសាស្ត្រ ដែលជាកម្មវិធីខ្សែស៊េរីផ្ដោតលើការលើកស្ទួយអ្នកជំនាញស្ទែមកម្ពុជាដែលជាស្រ្តី។ កម្មវិធីកាហ្វេវិទ្យាសាស្ត្រ ផ្ដល់ឱកាសដល់មហាជនក្នុងការជួបជុំជាមួយអ្នកជំនាញស្ទែម នៅក្នុងបរិយាកាសមួយបែបលំហែ ដើម្បីជជែកកម្សាន្តនិងស្ដាប់ពីជីវិត ផលវិបាក និងក្ដីសង្ឃឹមរបស់ភ្ញៀវកត្តិយសលើអនាគតស្ទែម។
កម្មវិធីដំបូងនេះ នឹងពិភាក្សាជុំវិញការងារវិស្វកម្ម ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល នៅហាងកាហ្វេ Café Tiara Lounge ដែលស្ថិតនៅក្នុងខណ្ឌទួលគោក។ ភ្ញៀវកត្តិយសដំបូងរបស់យើងគឺអ្នកស្រីបណ្ឌិត គ្រី ណាល់លីស ព្រឹទ្ធបុរសនៃដេប៉ាតឺម៉ង់ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សូមអញ្ជើញសារណជនទាំងបុរស និងស្រី្តចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គំនិតផ្ដួចផ្ដើមនៃកម្មវិធីនេះ គឺធ្វើឡើងមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានបំណងបំផុសគំនិត និងបណ្ដុះចំណាប់អារម្មណ៍របស់យុវតីកម្ពុជាពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្រ្ត តាមរយៈបុគ្គលគំរូវជ្ជមាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គហទំព័រ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023727262 ឬ ទំព័រហ្វេសប៊ុក STEM Sisters Cambodia ៕