(ភ្នំពេញ)៖ តាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតទឹកដោះគោស្រស់ យ៉ាអ៊ួ និងទឹកគោជូរ ពាក់ម៉ាក meiji របស់ក្រុមហ៊ុន សូណាវីទ្យ ដែលបានទទួលពីក្រុមហ៊ុន Meiji Holdings Co.,Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ដែលក្រសួងបានតម្ដល់ទុករួចហើយ ។
តាមលិខិតខាងលើ ក្រុមហ៊ុន សូណាវីទ្យ បានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ និងលិខិតប្រគល់សិទ្ធិផ្ដាច់មុខ របស់ក្រុមហ៊ុន Meiji Holdings Co.,Ltd. ចុះថ្ងៃទី២០ ខែតុលា ឆ្នំា២០១៧ និងវិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខ ចុះបញ្ជី KH/៣៣០៣៦/០៩ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ៕
ព័ត៌មានលម្អិតសូមអានលិខិតរបស់ក្រសួងពាណិជ្ជកម្ម មានដូចខាងក្រោម៖