(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ដាក់ចេញគោលការណ៍ចំនួនបី ដើម្បីអនុវត្តន៍ផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ កាន់តែមានប្រសិទ្ធភាព។ នេះបើតាមលិខិតរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ដែល Fresh News ទទួលបាន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ការដាក់ចេញគោលការណ៍នេះ ដើម្បីអនុវត្តន៍ឲ្យបានសម្រេចតាមគោលបំណង និងសំណូមពរនៃផែនការ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ និងក្នុងគោលបំណងប្រមូលផ្តុំនូវព័ត៌មាន ឲ្យបានគ្រប់គ្រាន់ មានមូលដ្ឋានច្បាស់លាស់ បម្រើឲ្យការបូកសរុប វាយតម្លៃអំពីសភាពការណ៍ ក៏ដូចជាលទ្ធផលស្នាដៃ នៃការអនុវត្តន៍យុទ្ធនាការនេះ។
នាយឧត្តមសេនីយ៍បានស្នើឲ្យគ្រប់ គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត លើកកម្ពស់ស្មារតី និងទទួលខុសត្រូវ និងផ្តល់កិច្ចសហការលើការងារចំនួន ៣ដូចខាងក្រោម៖