(ភ្នំពេញ)៖ បន្ទាប់ពីដាក់ចេញនូវគោលការណ៍នៃការបង់ប្រាក់ថ្មីសម្រាប់ប្រភេទផ្ទះវីឡាភ្លោះសាគូរ៉ា កាលពី សប្តាហ៍មុនកន្លងមក យើងឃើញថាមានអតិថិជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ។ ដូច្នេះដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលមានបំណងចង់បានផ្ទះក្នុងក្តីស្រម៉ៃ ឥឡូវនេះក្រុមហ៊ុនអ័រគីដេវីឡា បានសម្រេចបន្តផ្តល់ជូននូវគោលការណ៍បង់ប្រាក់ពិសេសបំផុតនេះ ទៅគ្រប់ប្រភេទផ្ទះទាំងអស់ របស់គម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី។
ដោយក្នុងនោះអតិថិជនចំណាយត្រឹមតែ 1.5% ក្នុង1ខែតែប៉ុណ្ណោះ រយះពេល 20ខែ ដោយគ្មានការប្រាក់ និងប្រាក់កក់ឡើយ ។ ទាំងនេះគឺជាការផ្តល់ជូនដ៏អស្ចារ្យពីគម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ។
គួរបញ្ជាក់ផងដែរថា គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី ត្រូវបានរៀបចំឡើងនៅលើផ្ទៃដីជាង 165 ហិកតា រួមមានសាលារៀនខ្នាតអន្តរជាតិ ផ្សារទំនើបធំៗ អមដោយសួនធម្មជាតិប៊ូតានិច ជាមួយវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះល្វែងប្រកបអាជីវកម្ម (Shop House) និងដីឡូត៍ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
សូមអញ្ជើញមកសាកសួរព័តមានលម្អិតពីភ្នាក់ងារផ្នែកលក់យើងខ្ញុំ៖
*ទីតាំងការដ្ឋានស្ថិតនៅផ្លូវជាតិលេខ6Aចំងាយពីស្ពានជ្រោយចង្វារ7km
*ការិយាល័យកណ្តាល៖ អាគារ138 មហាវិថីព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យចំងាយ150m រាជធានីភ្នំពេញ៕
ព័ត៌មានបន្ថែម៖ 098 733 333 https://www.facebook.com/orkidevilla/?ref=br_rs