(ភ្នំពេញ)៖ Hello4u ជាក្រុមហ៊ុនឈានមុខគេកំរិតស្តង់ដារ ក្នុងការផ្គត់ផ្គង់គ្រឿងលំអរ ទូរស័ព្ទ សំបូរបែប រួមទំាងគ្រឿងបរិក្ខារអេឡិចត្រូនិច សម្រាប់អ្នកប្រើប្រាស់ទូទំាងប្រទេស បានសម្រេចបើកសម្ពោធសាខាថ្មីមួយទៀត ដែលជាសាខាទី៨ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពិធីសម្ពោធសាខាថ្មីនេះ លោក សេក សុវណ្ណចំរើន ប្រធានសាខាទួលស្វាយព្រៃ បានឲ្យដឹងថា រយៈពេលជាង១០ឆ្នាំមកនេះ Hello4u ទទួលបាន ការគាំទ្រពីអតិថិជនមិនតិចជាង២៧ម៉ឺននាក់ ហើយអត្រាកំណើន គឺមានការកើនជារៀងរាល់ថ្ងៃ ដោយសារភាពល្អឥតខ្ចោះ នៃសេវាកម្មជូន ចំពោះអតិថិជន ដែលអញ្ជើញមកពី គ្រប់មជ្ឈដ្ឋាន គ្រប់ស្ថានភាព។

ប្រធានសាខាទួលស្វាយព្រៃ រូបនេះ បានបញ្ជាក់ថា ដោយសារតម្រូវការកាន់តែច្រើនពីអតិថិជន ទើបហាងនេះ បានខិតខំអស់ពីកម្លាំងកាយ-ចិត្ត ដើម្បីបំពេញបំណង អ្នកប្រើប្រាស់ និងអ្នកគាំទ្រ។ ពីមួយឆ្នំា ទៅមួយឆ្នំា គ្រួសារ Hello4U បានពង្រីកវិសាលភាពឥតឈប់ឈរ ជាក់ស្តែងថ្ងៃនេះ បានបើកសម្ពោធជាផ្លូការ នូវសាខា Hello4U ថ្មីមួយទៀត សម្រាប់ អតិថិជន។

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ និងសម្ពោធសាខាថ្មីនេះ Hello4u ក៏មានផ្តល់ជូននូវកម្មវិធីពិសេស ជូនដល់អតិថិជន ក៏ដូចជាបញ្ចុះតម្លៃ ទៅលើមុខទំនិញ ចំនួន៨
ដោយលក់ក្នុងតម្លៃតែ ៨ដុល្លារអាមេរិក ស្មើនឹងជាង៣ម៉ឺនរៀល ក្នុងមួយមុខ និងការចែកផ្កាកុលាប ដ៏ស្រស់ស្អាត សម្រាប់អតិថិជនម្នាក់មួយទង គ្រប់សាខាទាំង៨នេះ។

Hello4U និងបន្តបេសកកម្មមួយនេះ ជាដរាប ហើយការពង្រីកមែកធាង គ្រួសារ Hello4U និងមានសន្ទុះកាន់តែខ្លាំង ហើយអ្វីជាចំណុចសំខាន់ គឺអតិថិជន ជាចលករមួយដ៏រឹងមាំ សម្រាប់ Hello4U៕