(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង, រថយន្ដតូច១គ្រឿង, រថយន្ដធុនធំ១គ្រឿង និងយាន្ដផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, បត់គ្រោះថ្នាក់, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, កត្តាយានយន្ដ និងងងុយដេក។
សូមបញ្ជាក់ថារយៈ០៨ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៧១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤១នាក់ រងរបួសស្រាលចំនួន៧១នាក់ និងរបួសធ្ងន់ចំនួន៦៣នាក់៕