(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅមណ្ឌលភ្នំពេញ គឺពោរពេញទៅដោយក្រុមខ្លាំងៗ ហើយការប្រកួតកាន់តែស្វិតស្វាញ ខណៈដែលការប្រកួតថ្ងៃដំបូងនេះក្រុមនីមួយៗបានបញ្ចេញនូវបច្ចេកទេសយ៉ាងប៉ិនប្រសប់នៅលើទីលានហ្វូតសាល Tiger Street នៅមុខបរិវេណសាលមហោស្រពកោះពេជ្រ។
នេះជាមណ្ឌលចុងក្រោយនៃព្រឹត្តិការណ៍ មុនពេលឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០១៨នេះ។ នៅមណ្ឌលភ្នំពេញក្រុមទាំង១១៦នឹងត្រូវធ្វើការប្រកួតរហូតដល់ទៅ៣ថ្ងៃឯណោះ ទើបអាចស្វែងរកក្រុមទាំង ១២ ឈានទៅវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសបាន។
លើសពីនេះក្រុមចូលរួមទាំងអស់សុទ្ធតែជាក្រុមជើងខ្លាំង ពោរពេញដោយបទពិសោធន៍ក្នុងការប្រកួតលក្ខណៈហ្វូតសាលលើក្ដារនេះ ដែលក្រុមល្បីៗចុះឈ្មោះចូលរួមប្រកួតដូចជា៖ ក្រុមការពារតំណែងជើងឯក Victory Youth FC, ដូនពេញ FC, Home Sport FC, Pisnoka FC, Daniel FC, អាណាចក្របៃតង, ឆន្ទៈកីឡា, និងក្រុម Rolling FC ជាដើម។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ក្នុងការប្រកួតមណ្ឌលនេះមួយទៀតនោះ គឺពួកគេអាចនឹងបានឃើញបច្ចេកទេសពីកីឡាករបរទេស ព្រោះថាក្រុមនៅភ្នំពេញភាគច្រើនតែងតែមានលាយកីឡាករបរទេស។
ចំពោះប្រាក់រង្វាន់សម្រាប់មណ្ឌលនេះវិញ ក្រុមលេខ១បាន១,៥០០ដុល្លារ លេខ២បាន១,០០០ដុល្លារ លេខ៣បាន៥០០ដុល្លារ និងក្រុមលេខ៤បាន២០០ដុល្លារ។ ការប្រកួតជ្រើសយក១២ក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមប្រាក់រង្វាន់ធំទូទាំងប្រទេស១៥,០០០ ដុល្លារ និងបានថតរូបជាមួយវីរបុរសក្រុមបិសាចក្រហម Manchester United គឺលោក Ryan Giggs ថែមទៀត។
សូមរង់ចាំតាមដានទាំងអស់ តើក្រុមណាជាម្ចាស់ជើងឯកប្រចាំមណ្ឌលរាជធានីភ្នំពេញ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
សូមពិសាដោយការទទួលខុសត្រូវ!!