(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើងក្រោមវត្តមាន លោកឧត្តសេនីយ៍ត្រី សេង សុគន្ធ ស្នងការរងទទួលផែនធនធានមនុស្ស តំណាងនាយឧត្តសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ ព្រមទាំងនគរបាលជានារី សរុបជិត២០០នាក់។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខាងលើនេះ តំណាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានជំរុញឲ្យនគរបាលនារី ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
ជាមួយគ្នានោះ លោកឧត្តសេនីយ៍ត្រី សេង សុគន្ធ បានថ្លែងកោតសរសើរ ចំពោះនគរបាលជានារី ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ដែលខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងៗខ្លួន ដើម្បីជាតិ មាតុភូមិ និងប្រជាជន៕