(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤៥៥គ្រឿង រកឃើញល្មើសច្បាប់៥០៧គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ៣៣៤គ្រឿង និងផាកពិន័យ១៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,០៧៦គ្រឿង អប់រំ១១២គ្រឿង និងផាកពិន័យចំនួន៦៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៥,៧២២គ្រឿង រកឃើញយានយន្តល្មើស ៣,៩១៣(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ២,៤១២គ្រឿង និងផាកពិន័យ១,៥០១គ្រឿង
(ម៉ូតូ៩៦ភាគរយ)៕