Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយចយ ផ្តើម​ស្នេហ៍​ដំបូង ជាមួយ​ភរិយា​ដ៏​ស្រស់ស្អាត ដោយ​វិធី​ណា?, ​​តាមរយៈ​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក​​របស់តារា» ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍នេះ លោក​​នឹង​លាត​ត្រដាង ឲ្យ​ដឹង​ទាំងអស់​គ្នា!

08-03-2018 13:56

(ភ្នំពេញ)៖ តារាកំប្លែង នាយចយ ដែលមានប្រជាប្រិយភាពក្នុងពិភពសិល្បៈ ជាពិសេសលោកត្រូវបានទស្សនិកជន ស្ទើរពេញផ្ទៃប្រទេសស្គាល់លោកយ៉ាងច្បាស់ ខណៈតារាប្រុសរូបនេះ មានមុខមាត់ប្លែកពីតារាដទៃ តែយ៉ាងណា លោកក៏មានចំណុចពិសេស ដោយមាននារីដ៏ស្រស់ស្អាតម្នាក់ បានប្រគល់បេះដូងជូនលោក ក្រោយមកតារាកំប្លែកប្រុសរូបនេះ បានផ្តោះផ្តងស្នេហ៍ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ជាមួយគ្នានេះដែរ មានទស្សនិកជនជាច្រើន កំពុងតែមានមន្ទិលថា តើនាយ ចយ មានវិធីសាស្រ្តអ្វីខ្លះ បានជាធ្វើឲ្យស្រីស្អាតម្នាក់ លង់ស្រឡាញ់ខ្លួន រហូតដល់ថ្នាក់សម្រេចចិត្តរៀបការ ជាមួយគ្នា?

ជាការកត់សម្គាល់គេសង្កេតឃើញថា តារាកំប្លែង នាយ ចយ ទើបតែរៀបការហើយថ្មីថ្មោង ជាមួយនឹងនារីស្រស់ស្អាតម្នាក់ មានឈ្មោះថា ឃ្វាន់ឌី ខណៈអ្នកទាំងពីរ ពិតជាស្រឡាញ់គ្នា ចិត្តនិងចិត្ត ស្មោះស្ម័គ្រមែន។ អ្វីដែលពិសេសនោះ មហាជនបានសម្តែងនូវសេចក្តីរីករាយជំនួស នាយ ចយ ជាច្រើន ព្រោះលោកមានភរិយា ដ៏ស្រស់ស្អាត ចេះស្រឡាញ់ ដោយមិនប្រកាន់ពីពណ៌សម្បុរឡើយ ខណៈទស្សនិកជននៅតែមានចម្ងល់ ថាតើ នាយចយ មានចំណុចពិសេសត្រង់ណា ទើបអាចទាញ់ចិត្ត នារីស្រស់សោភាម្នាក់ យកមកធ្វើជាភរិយាបាន?

ជុំវិញមន្ទិលទាំងអស់នេះ នាយ ចយ និងភរិយា នឹងមកបកស្រាយ ដើម្បីជម្រះនូវចម្ងល់របស់ទស្សនិកជន តាមរយៈម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh news Radio និង Khmertalking នៅល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ក្នុងនោះកិច្ចសម្ភាសន៍ ក្នុងកម្មវិធីក៏មានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់ ថ្ងៃដដែល៕