(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ បានបញ្ចប់សប្ដាហ៍ទី១ នៃការប្រកួតជម្រុះពានរង្វាន់ថ្នាក់ខេត្តហើយ ដោយក្នុងចំណោម ៩ប្រកួតមាន ៨ក្រុមសុទ្ធតែរកបាន ៣ពិន្ទុពេញ ខណៈមាន ២ក្រុមបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ គឺក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រោយប្រកួតស្មើគ្នា ៣-៣ នៅក្នុងពូល E។
ចំពោះក្រុមដណ្ដើមបាន ៣ពិន្ទុពីការប្រកួតដំបូងរបស់ខ្លួន រួមមានពូល A គឺក្រុមខេត្ដប៉ៃលិន។ ពូល B មានក្រុមយុវជនក្រសួងការពារជាតិ, ខេត្តកំពង់ចាម និងខេត្តកណ្ដាល។ ពូល D មានក្រុមខេត្តកំពត និងខេត្តព្រះសីហនុ។ រីឯពូល E មានក្រុមខេត្តកំពង់ធំ និងក្រុមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ យ៉ាងណាមិញ នេះគ្រាន់តែការប្រកួតដំបូង គ្រាដែលក្រុមនីមួយៗ ត្រូវឆ្លងកាត់ការប្រកួតច្រើនទៀត ដើម្បីដណ្ដើមកៅអីវគ្គបន្ដ។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តមណ្ឌលគិរី បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិហើយ បន្ទាប់ពីក្រុមស្ថិតក្នុងពូល C ចំនួន ៣ក្រុមទៀត បានដកខ្លួនកាលពីពេលថ្មីៗ រួមមានក្រុមខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តរតនៈគិរី។ ចំណែកពូល A ក៏មានក្រុមដកខ្លួន ១ក្រុមដែរ គឺខេត្តពោធិ៍សាត់ ស្រពេលពូល B ខេត្តស្វាយរៀងបានដកខ្លួនដូចគ្នា។ សរុបមកការប្រកួតនៅសល់ ៤ពូល គឺពូល A, B, D និងពូល E ដោយមាន ២២ក្រុមចូលរួម។
ខាងក្រោមនេះ គឺជាលទ្ធផលសប្ដាហ៍ទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖