(ភ្នំពេញ)៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជនទាំងអស់ មកប្រារព្ធពិធីបុណ្យចូលថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីទទួលបានការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការ សម្តែង ដ៏អស្ចារ្យចាប់ពីថ្ងៃទី៨ ខែមីនា តទៅ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

ការសម្តែង ដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឲ្យបរិយាកាសនៅណាហ្គាវើលដ៍កាន់តែរស់រវើក។ សាលមហោស្រព NABA ថ្មីស្រឡាងនៅណាហ្គាទី ២ ផ្តល់ជូនការសម្តែងផ្ទាល់ដ៏អស្ចារ្យ អមជាមួយការចាក់បញ្ចាំងទស្សនីយភាពវីដេអូ 3D mapping ដ៏ប្លែកចាប់ពីម៉ោង ៧ យប់រៀងរាល់ថ្ងៃពេញមួយខែមីនា (លើកលែងថ្ងៃអង្គារ)។ ចូលទស្សនាឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា!

ណាហ្គាវើលដ៍ ផ្តល់ជូនកៅអីសរុប ១,០០០ សម្រាប់ភ្ញៀវអង្គុយទស្សនាឥតគិតថ្លៃ! មកមុន ទទួលបានមុន! ដូច្នេះ សូមបបួលក្រុមគ្រួសារ និងមិតភ័ក្តិរបស់អ្នកមកជាមួយផង។ ក្លាយជាទស្សនិកជនដំបូងមកទស្សនាក្នុងសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។

ដើម្បីចូលរួមថែរក្សាសិល្បៈ និងកេរដំណែលដ៏ផូរផង់របស់ខ្មែរ និងដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ណាហ្គាវើលដ៍ ក៏ផ្តល់ជូននូវការសម្តែងសិល្បៈវប្បធម៌ខ្មែរ ដ៏អស្ចារ្យផងដែរ នៅឆាកជាន់ផ្ទាល់ដី នៅម៉ោង ៤ ល្ងាចរៀងរាល់ថ្ងៃ។

សូមអញ្ជើញមកភ្លក្សប៊ុហ្វេខ្មែរ រ៉ូយ៉ាល់កំពូលរសជាតិនៅភោជនីយដ្ឋាន Pangea (ជាន់ទី១ ណាហ្គាវើលដ៍) ដែលមានម្ហូបខ្មែរមកពី ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជាច្នៃដោយក្រុម ចុងភៅឈ្នះពានរង្វាន់ និងមានគ្រឿងផ្សំសម្រិតសម្រាំងយ៉ាងពិសេស។

បើកបម្រើចាប់ពីម៉ោង ៥៖៣០ ល្ងាចដល់ ៩៖៣០ យប់ រៀងរាល់ថ្ងៃតម្លៃ ១៩,៩០++ សម្រាប់ម្នាក់ ខណៈលោកអ្នកអាចទស្សនាការ សម្តែងសិល្បៈប្រពៃណីខ្មែរ និងរបាំអប្សរាក្នុងពេលតែមួយ។ ទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ការពិសាជាក្រុម ៥ នាក់ឡើងទៅ។

ជម្រើសជាច្រើនទៀត គឺភ្ញៀវអាចរីករាយពិសាម្ហូបខ្មែរច្នៃយ៉ាងពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួមនឹងបង្អែមនៅភោជនីយដ្ឋាន Indochine (ជាន់ទី ១ ណាហ្គាវើលដ៍) ភោជនីយដ្ឋានវិមានស៊ីធីវ៉ក (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និងភោជនីយដ្ឋាន Golden Bowl (ជាន់ទី ១ ណាហ្គាទី ២) តម្លៃចាប់ពី ៤ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់ ។

ធ្វើឲ្យអ្នកជាទីស្រឡាញ់របស់កាន់តែមានអារម្មណ៍រំភើប និងសេចក្តីសុខជាមួយស្ប៉ាសិរីសួស្តីតាមក្បួនបុរាណខ្មែរនៅមណ្ឌលស្ប៉ាឈ្នះពានរង្វាន់នៅណាហ្គាវើលដ៍ ។ កញ្ចប់សេវាកម្មស្ប៉ា រួមមាន ស្ប៉ាសម្រាប់សុខភាពតាមក្បួនបុរាណខ្មែរ ខាត់ស្បែកដោយប្រើខ្ញី និងថ្នាំបុរាណ និងម៉ាស្សាបាតជើង -ល-។

ពិសេសលើសនេះទៅទៀត អតិថិជនរបស់ណាហ្គាវើលដ៍ អាចបង្វិលកងមហាសំណាងដែលមានជារៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធ នៅកន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ ដែលមានរង្វាន់ធំៗ ដូចជា ការស្នាក់នៅបន្ទប់ប្រណីត ក្រេឌីតសម្រាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ការទិញទំនិញបញ្ចុះតម្លៃ អាហារ និងភេសជ្ជៈបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ជាច្រើនទៀត ។

ដើម្បីទទួលបានការបង្វិល និងឈ្នះរង្វាន់ អតិថិជនរបស់ណាហ្គាវើលដ៍ត្រូវចំណាយយ៉ាងតិច ១៥ ដុល្លារក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ទិញកញ្ចប់ស្នាក់នៅ ទិញកញ្ចប់សេវាកម្មស្ប៉ា ឬចុះឈ្មោះជាសមាជិកថ្មី (សមាជិកហ្គោលដិនអេចរីវ៉ត)៕

ទស្សនាការសម្តែងដ៏អស្ចារ្យឥតគិតថ្លៃ ក្នុងសាលមហោស្រព 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា

ការសម្តែងដ៏ប្លែកគ្មានពីរនៅសាលមហោស្រព NABA

ការសម្តែងសិល្បៈវប្បធម៌ខ្មែរដ៏អស្ចារ្យ

ម្ហូបខ្មែរពិសេសតម្លៃចាប់ពី ៤ ដុល្លារ