(ភ្នំពេញ)៖ វាជាការគួរឲ្យហួសចិត្តខ្លាំងណាស់ ដែលអ្នកនយោបាយប្រឆាំងនៅកម្ពុជា តែងតែសម្តែង និងអួតថា ខ្លួនជាអ្នកស្រឡាញ់ជាតិ ហើយមួយម៉ាត់ណាក៏ចោទបក្សកាន់អំណាច ជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាអាយ៉ងយួន។ ប៉ុន្តែទីបំផុតទៅខ្លួនឯងបែរជាប្រព្រឹត្តអំពើស្មោគគ្រោក ថោកទាប ក្បត់ផលប្រយោជន៍ជាតិបែបនេះទៅវិញ?
ទន្ទឹមនឹងការប៉ុនប៉ងមិនបានសម្រេចក្នុងការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌ ក្រោមខ្សែញាក់របស់បរទេសហើយនោះ លោក សម រង្ស៊ី ក៍បានលួចចុះហត្ថលេខាជាមួយវៀតណាមជនជាតិដើមភាគតិច Degar ឬហៅថាម៉ុងតាញ៉ា ដោយមានការសន្យាគួរឲ្យញាក់សាច់បំផុត។
តាមរយៈការទម្លាយតាមហ្វេសប៊ុកនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ របស់អណិកជនខ្មែរនៅសហរដ្ឋអាមេរិកហើយក៏ជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិឈ្មោះ «Rithy Erng» គេបានដឹងថា លោក សម រង្ស៊ី បានធ្វើកិច្ចព្រមព្រៀងជាមួយលោក កុក ស មេដឹកនាំចលនាវៀតណាមជាជនជាតិដើមភាគតិច Degar កាលពីខែមេសាឆ្នាំ២០១៣។ តាមរយៈខ្សែវីដេអូដែលបែកធ្លាយនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព។ នេះជាសកម្មភាពក្បត់លើក្បត់ដែលមិនអាចប្រកែកបានឡើយ។ (សូមមើលវីដេអូ និងឯកសារភ្ជាប់ខាងក្រោមនេះ)។
តើអារម្មណ៍របស់ពលរដ្ឋខ្មែរគ្រប់គ្នាប៉ះទង្គិចប៉ុណ្ណានៅពេលបានឃើញសកម្មភាពបែបនេះ? ហេតុតែចង់បានអំណាចទើប សម រង្ស៊ី ចង់បានការគាំទ្រពីយួនជនជាតិដើមភាគតិច ដោយហ៊ានយកប្រយោជន៍ជាតិទៅប្តូរ។ នេះត្រឹមនៅជាបក្សប្រឆាំង ចុះឧទាហរណ៍ថា ប្រសិនបើគណបក្សនេះបានឡើងកាន់អំណាចវិញ តើអ្នកនយោបាយក្បត់លើក្បត់រូបនេះ ហ៊ានធ្វើអ្វីទៀត? កាលពីមុន យើងខំព្យាយាមមិនជឿទេនៅពេលដែលមានពត៍មានទម្លាយថា លោកសម រង្ស៊ី ជាកូនកាត់យួន ប៉ុន្តែ ដល់ពេលឃើញសកម្មភាពបែបនេះនឹងភ្នែក មានភស្តុតាងជាក់ស្តែងដល់ម្លឹង ទោះជាខំព្យាយាមមិនជឿយ៉ាងណាក៏បេះដូងយើង និងមនសិការយើងមិនអនុញ្ញាតដែរក្នុងនាមជាជាតិសាសន៍មួយដែលមានឈាមជ័រជាតិនិយមក្នុងខ្លួន។
គិតទៅអ្នកនយោបាយក្បត់ជាតិនេះពូកែធ្វើពុត ពូកែសម្តែងបោកប្រាស់មហាជនណាស់។ សម្តែងរហូតទាល់តែមានអ្នកជឿស្លុងងើបមុខមិនរួច។
អ្នកនយោបាយក្បត់ជាតិរូបនេះពិតជាមានឈាមជ័រក្បត់ជាតិជោគជាំណាស់ទើបអាចធ្វើបាន។ ដោយសារតែមានអ្នកនយោបាយមានឈាមជ័រក្បត់ជាតិបែបនេះ ហើយបានជាប្រទេស កម្ពុជាយើងជួបរឿងអភ័ព្វជាបន្តបន្ទាប់តាំងពីអតីតកាលមកដល់បច្ចុប្បន្នកាល។ ជាប្រទេសមួយដែលកម្របានស្គាល់សុខ សន្តិភាព និងភាពសុខសាន្តណាស់។ ទោះជាបានស្គាល់ក៏មិនបានយូរដែរ ក៏មានអ្នកទាញឲ្យវិលទៅរកភ្លើងសង្គ្រាម កាប់សម្លាប់គ្នា និងវិនាសហិនហោចទៅវិញជាដរាប។
រហូតមកដល់សម័យនេះទៅហើយក៏ប្រវត្តិសាស្ត្រខ្មែរ នៅតែអាចឈានទៅរកសភាពច្រំដែលបានជានិច្ច ប្រសិនបើប្រហែសតែបន្តិចនោះ។ មកដល់ចំណុចនេះ យើងអាចយល់បានថា ការរំលាយបក្សសង្គ្រោះជាតិចោលជារឿងដ៏ត្រឹមត្រូវមួយ ដែលចាំបាច់ខានមិនបានពីព្រោះមេដឹកនាំនិងមន្ត្រីគណបក្សនេះគឺជាជនក្បត់ជាតិដ៏គ្រោះថ្នាក់បំផុត។ ប្រសិនបើយើងក្រឡេកមើលឡើងវិញអំពីសេណារីយោ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិកាលពីពេលកន្លងទៅ យើងនឹងឃើញយ៉ាងច្បាស់ថា គោលដៅរបស់គណបក្សនេះមិនមែន ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដូចដែលពួកគេបាននិយាយមិនដាច់ពីមាត់នោះឡើយ។ ផ្ទុយទៅវិញ សេណារីយោរបស់ពួកគេគឺការដណ្តើមអំណាចឲ្យ បានហើយប្រើប្រាស់ប្រទេសកម្ពុជាជាកូនអុករបស់បរទេស។ ត្រឹមជាកូនអុករបស់មហាអំណាចលោកខាងលិចវាជារឿងគ្រោះថ្នាក់មួយទៅហើយ ប៉ុន្តែ អ្វីដែលយើងនឹកស្មានមិនដល់នោះគឺ សម រង្ស៊ី សុខចិត្តធ្វើកូនអុក របស់យួនជនជាតិដើមភាគតិចរហូតហ៊ានសន្យាកាត់ទឹកដី ឲ្យគេគ្រប់គ្រងដោយសេរីជាថ្នូរនឹងការគាំទ្រពីយួន Degar ក្នុងការដណ្តើមអំណាចមកក្តោបក្តាប់។
តើយើងគួរអនុគ្រោះទេដល់អ្នកនយោបាយក្បត់ជាតិបែបនេះ? បើសិនជា សម រង្ស៊ី មានឈាមជ័រជាខ្មែរសុទ្ធសាធគឺមិនអាចធ្វើទៅកើតទេពីព្រោះឈាមជ័រនោះ វាមានលាយដោយគំនិត ជាតិនិយមពីធម្មជាតិ។ ប៉ុន្តែ ការដែល សម រង្ស៊ី អាចធ្វើបែបនេះបានគឺមកពីគាត់មានឈាមជ័រជាយួន ឈាមជ័រក្បត់ជាតិតសណ្តាន តពូជពីឪរហូតដល់ក្នុងខ្លួនរបស់គាត់។ នេះជាហេតុផលសត្យានុម័តដែលមិនអាចបដិសេធបាន។
ដូច្នេះដើម្បីការពារបូរណភាពទឹកដី និងការពារព្រលឹងជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស កិច្ចការជាបឋម និងចាំបាច់បំផុតគឺ យើងគ្រប់គ្នាត្រូវចូលរួមថែរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពសង្គមដែល យើងកំពុងមាន។ នេះជាគោលការណ៍គ្រឹះដែលមិនអាចមើលរំលងបាន។ កន្លងទៅនេះ ក្រុមប្រឆាំងតែងតែព្យាយាមបំផ្លាញគោលការណ៍គ្រឹះនេះ ដើម្បីពួកគេងាយស្រួលដណ្តើមអំណាច។ ហេតុដូច្នេះហើយបានជាពួកគេតែងតែបង្កបញ្ហា ក្រឡុកស្ថានការណ៍រហូតក្នុងបំណងធ្វើឲ្យច្របូកច្របូកច្របល់ វឹកវរ ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ប៉ុន្តែអាចចាត់ទុកជា មហាសំណាងដែលគោលបំណងដ៍ពិសពុលរបស់ពួកគេត្រូវបរាជ័យទាំងស្រុង។
ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំនៅតែជឿជាក់លើវត្ថុស័ក្តិសិទ្ធិ និងជឿថា បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា និងព្រលឹងបុព្វបុរសខ្មែរ នឹងតាមថែរក្សាប្រទេសនេះមិន ឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ជនក្បត់ជាតិសារជាថ្មីឡើយ។ បុព្វបុសរខ្មែរគ្រប់ជំនាន់នឹងជួយតាមការពារអ្នកណាដែលការពារបូរណភាពទឹកខ្មែរយ៉ាងពិតប្រាកដនោះ។ ផ្ទុយទៅវិញជនក្បត់ជាតិបាននិងកំពុងទទួលរងផលកម្ម សមតាមអំពើរបស់ពួកគេ ជាបន្តបន្ទាប់ដូចដែលយើងកំពុងឃើញនឹងភ្នែកនៅពេលនេះ។ ប្រជាពលរដ្ឋខ្មែរក៏កាន់តែយល់ច្បាស់ហើយអំពីធាតុពិតរបស់អ្នកនយោបាយថា តើអ្នកណាស្នេហាជាតិ និងអ្នកណាក្បត់ជាតិ ពិតប្រាកដនោះ។ ទោះបីជាពួកគេធ្វើដោយលួចលាក់យ៉ាងណា ក៏អំពើក្បត់ជាតិនឹងត្រូវលាតត្រដាងដោយមិនអាចបិទបាំងបានឡើយ។ ការបែកធ្លាយព័ត៌មានមួយនេះ គឺជាការបកស្បែកមុខជនក្បត់ជាតិដើម្បីឲ្យពលរដ្ឋខ្មែរបាន ស្គាល់កាន់តែច្បាស់ដើម្បីវិនិច្ឆ័យថា តើពួកនេះត្រូវទទួលទោសទណ្ឌកម្រិតណាទើបសម?
ដោយ៖ កូនខ្មែរ