Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨! (Photo inside)

07-03-2018 20:21

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ

ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ តារាភាពយន្តអាសអាភាសវ័យក្មេង ប្រចាំសហរដ្ឋអាមេរិក គឺនាង ស្តរមី ដានីញែល (Stormy Daniels) បានដាក់ពាក្យ បណ្តឹងរួចហើយទៅកាន់តុលាការ ដោយប្តឹងសុំទុកជាមោឃៈនូវលិខិត ដែលនាងចុះហត្ថលេខាជាមួយ លោក ដូណាល់ ត្រាំ កាលពីមុនថ្ងៃបោះឆ្នោតឆ្នាំ២០១៦ ដោយកាលណោះ នាងត្រូវព្រមមិនទម្លាយរឿងដែលនាងធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានាធិបតីរូបនេះ ជាដាច់ខាតតែម្តង៕

២៖ ព្រះមហាក្សត្រីយានីថៃ Sirikit ត្រូវបានព្រះបរមរាជវាំងទីក្រុងបាងកក ប្រកាសថា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យព្រះរោគ ដោយទ្រង់នឹងគង់នៅរយៈពេល ០៣ថ្ងៃនៅទីនោះ៕

៣៖ នាវាដឹកយន្តហោះ USS Iwo Jima របស់សហរដ្ឋអាមេរិក នឹងមកដល់ក្បែរឆ្នេរ នៃប្រទេសអ៊ីស្រាអែលនាពេលឆាប់ៗ នេះ ដើម្បីចូលរួមសមយុទ្ធយោធារួមរវាងអ៊ីស្រាអែល និងអាមេរិក៕

៤៖ ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការងារជាមួយក្រសួងការពារជាតិអាមេរិក ជុំវិញការផ្គត់ផ្គង់ បច្ចេកវិទ្យាស៊ើបការណ៍សំងាត់ (AI) ដែលអាចនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការវាយប្រហារតាម ផ្លូវអាកាសលើក្រុមសកម្មយុទ្ធ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕

៥៖ ឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿង ប្រភេទ Mi-8 បានធ្លាក់នៅតំបន់ ឈែឈ្នី (Chechnya) នៃភាគខាងត្បូងប្រទេស នៅថ្ងៃពុធនេះ បានឆក់យកជីវិតមនុស្ស ០៥នាក់ នៅហ្នឹងកន្លែងធ្លាក់តែម្តង ខណៈមនុស្ស ០៤នាក់ទៀតដែលរួមដំណើរ នៅលើនោះ បានទទួលរងរបួស៕

៦៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្មានផែនការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ជាថ្នូរនឹងការបើកកិច្ចប្រជុំកំពូល ជាមួយទីក្រុងព្យុងយ៉ាងនោះឡើយ៕