Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ (Video inside)

07-03-2018 20:05

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ បុរសខ្លាំងកម្ពុជាតេជោ សែន ផ្តាំទៅទណ្ឌិត សម រង្ស៊ី ថា សម្តេចឡើងតាមរដ្ឋធម្មនុញ្ញ ចុះក៏តាមរដ្ឋធម្មនុញ្ញ កុំចង់មកលេងផ្លូវកាត់

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា បន្តធ្វើនាយករដ្ឋមន្ត្រីយ៉ាងតិចបំផុត១០ឆ្នាំទៀត និងអំពាវនាវឲ្យកម្មករ-កម្មការិនី បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា

៣៖ ក្រសួងមហាផ្ទៃពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ទឹកដីខេត្តចំនួន៤ ទៅឲ្យវៀតណាម

៤៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ខេត្ត៤ឲ្យវៀតណាម ប្រឈមនឹងជាប់គុកអស់មួយជីវិត

៥៖ សម្ដេចតេជោ ហ៊ុន សែន ដាក់ផែនការស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ ពេញមួយឆ្នាំ២០១៨នេះ

៦៖ អ្នកវិភាគ៖ សម រង្ស៊ី សន្យាកាត់ខេត្តខ្មែរចំនួន៤ ឱ្យក្រុមម៉ុងតាញ៉ាវៀតណាម បើសិនបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ក្រុមហ៊ុនយក្ស Google សហការ​ដោយសម្ងាត់​ជាមួយ ក្រសួង​ការពារជាតិអាមេរិក ក្នុងការ​បំពាក់ AI លើដ្រូន​​ទុក​ស៊ើបការណ៍ និង​កម្ទេច​សត្រូវ!

២៖ អូស្ត្រាលី និង​ទីម័រខាងកើត ចុះសន្ធិសញ្ញា​បែងចែក​ព្រំដែន​សមុទ្រ!

៣៖ លោក ពូទីន សម្តែងទុក្ខ​ក្រៀមក្រំ​បំផុត ជុំវិញករណី​ធ្លាក់យន្តហោះ​នៅស៊ីរី ស្លាប់​មនុស្ស ៣៣នាក់!

៤៖ សហរដ្ឋអាមេរិក​ «បញ្ជូននាវា​ដឹក​យន្តហោះ មកដែន​សមុទ្រ​អ៊ីស្រាអែល» ដើម្បីត្រៀម​ធ្វើសមយុទ្ធ ទប់ទល់​គ្រាប់​មីស៊ីល!

៥៖ ហេតុផលធំមួយ​បង្ខំឲ្យ មន្ត្រីកំពូលលោក ដូណាល់ ត្រាំ មួយរូបទៀត លាលែង​ពីតំណែង ដោយមិន​ងាក​ក្រោយ

៦៖ បេក្ខជនល្បីៗ ០៥រូប ចូលរួមប្រកួត​ប្រជែង​​ការបោះឆ្នោត ​​យក​តំណែង​ប្រធានាធិបតី​​វេណេស៊ុយអេឡា!

៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង «គ្មានផែនការបន្ធូរទណ្ឌកម្ម លើកូរ៉េខាងជើង» ជាថ្នូរនឹងកិច្ចប្រជុំកំពូលឡើយ

៨៖ ក្រសួងយុត្តិធម៌អាមេរិក «ប្តឹងមន្ត្រីកំពូលៗរដ្ឋកាលីហ្វរញ៉ាថា ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង ពាក់ព័ន្ធ​រឿង​អន្តោប្រវែសន៍» ៕