(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤៩៨គ្រឿង រកឃើញល្មើសច្បាប់៤៨៦គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ៣៤៩គ្រឿង និងផាកពិន័យ១៣៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៧ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៩៥០គ្រឿង អប់រំ២០០គ្រឿង និងផាកពិន័យចំនួន៥៥គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៨០៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣១,២៦៧គ្រឿង រកឃើញយានយន្តល្មើស ៣,៤០៦(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ២,០៧៨គ្រឿង និងផាកពិន័យ១,៣២៨គ្រឿង
(ម៉ូតូ៩៦ភាគរយ)៕