(បន្ទាយមានជ័យ)៖ កូនក្រមុំក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយក្នុងខេត្តបន្ទាយមានជ័យបានភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងកម្មវិធីរបស់ខ្លូន ដោយសារកម្មវិធីពិសេស របស់ស្រាបៀរកម្ពុជា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
អ្នកស្រី ចាន់ សុគន្ធមុនីវង្ស ដែលជាកូនក្រមុំបានឲ្យដឹងថា «ពេលហ្នឹង ខ្ញុំកំពុងរៀបចំកម្មវិធីកាត់នំ ស្រាប់តែដាច់ភ្លើងងងឹតសូន្យ។ ខ្ញុំចង់ខឹងម្ចាស់ហាងទៀត ព្រោះកម្មវិធីកំពុងសប្បាយ មកបិទភ្លើង។ ភ្លាមនោះ លោកអូន ចេញមកច្រៀង។ ខ្ញុំឡើងSurprise! ក្រោយមកក្រុមការងារស្រាបៀរកម្ពុជា ក៏ចងដៃជាទឹកប្រាក់២លានរៀលទៀត»។
អ្នកស្រីបន្តថា «ដំបូងខ្ញុំចង់យកស្រាបៀរផ្សេងទេ ប៉ុន្តែអ្នកលក់ប្រាប់ថាយកស្រាបៀរកម្ពុជាទៅ ក្រែងលោមានអ្នកចម្រៀងមកsurprise នៅថ្ងៃការ។ ខ្ញុំថា ទាល់តែអ្នកទិញរាប់រយកេស បានមានគេមក ខ្ញុំទិញតិចតួចអញ្ជឹងបែបគ្មានឪកាសទេ ស្រាប់តែដល់ថ្ងៃការខ្ញុំ ក្រុមហ៊ុន មកSurpriseមែន។ អ្នកស្រី ចាន់ សុគន្ធមុនីវង្ស និងស្វាមី បានជាវស្រាបៀរកម្ពុជា ចំនួន១២០កេស សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ គាត់៕
គួរបញ្ជាក់ថា ដើម្បីទទួលបានការភ្ញាក់ផ្អើលនេះ គូស្វាមី ភរិយា ត្រូវជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈរហូត ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨។ ក្រុមហ៊ុន នឹងជ្រើសរើសគូស្វាមីភរិយាមួយចំនួន ដើម្បីរៀបចំការ ភ្ញាក់ផ្អើលនេះជូន៕