(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលបានរៀបចំធ្វើឡើង នៅទីស្តីការ ក្រសួងធម្មការ និងសាសនា។
ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីលោក-លោកស្រី មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យានារី នៃក្រសួងជាច្រើននាក់ផងដែរ។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខាងលើនេះ លោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម ក៏បានជំរុញឲ្យមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យានារី នៃក្រសួងធម្មការ និងសាសនា ត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
លោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម បានថ្លែងកោតសរសើរ ចំពោះមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យានារី នៃក្រសួងធម្មការ និងសាសនា ដែលខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងៗខ្លួន ដើម្បីជាតិ មាតុភូមិ និងប្រជាជន។
សូមជម្រាបថា ទិវានារីអន្តរជាតិ ឬ International Women s Day ត្រូវបានប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិ ដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។
នៅឆ្នាំ២០១៨នេះ ជាខួបទី១០៧ នៃទិវានារីអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក រៀបចំទិវានេះ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាព»៕