(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការធ្វើលំហាត់នាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលគ្រោងធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមលិខិតជូនដំណឹងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់រូមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កុំឲ្យមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ទោបករណ៍យោធា តាមកម្មវិធី និងទីកន្លែងដែលរៀបចំ។
ជាមួយគ្នានេះ គណៈកម្មការក៏សូមបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាព រដ្ឋលេខាធិការអាកាសស៊ីវិល និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មាន នៃការបាញ់គ្រាប់ពិតនេះ ព្រមទាំងហាមឃាត់ដល់ពលរដ្ឋមិនឲ្យចូលទៅក្នុងតំបន់ខាងលើ និងការហោះហើរឆ្លងកាត់តំបន់តាមពេលវេលានោះឡើយ។
សូមអានព័ត៌មានលម្អិត នៃសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖