(ភ្នំពេញ)៖ ពលករកម្ពុជា និងប្រជាជនរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងមានជម្រើសបន្ថែម ក្នុងការផ្ញើប្រាក់មកកាន់ប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន Wing និង GME Remittance។
ក្រុមហ៊ុនផ្ទេរប្រាក់ទាំងពីរនេះ បានសហការគ្នាដោយផ្ដល់ជូននូវសេវាកម្មរហ័ស និងទាន់សម័យមិនធ្លាប់មាន ដោយមិនចាំបាច់ត្រូវការគណនីធនាគារ ឬក៏លិខិតបញ្ជាក់។ ជាមួយនឹងដៃគូថ្មីនេះ ជម្រើសក្នុងការផ្ទេរប្រាក់ មកកាន់ប្រទេសកម្ពុជានេះ នឹង ផ្ដល់នូវសេរីភាពហិរញ្ញវត្ថុ និងភាពងាយស្រួលជាងមុន។
អ្វីដែលពិសេសគឺដំណោះស្រាយហិរញ្ញវត្ថុ ជូនពលករចំណាកស្រុកកម្ពុជា ៥០,០០០នាក់ ដែលកំពុងរស់នៅ និងបំពេញការងារស្របច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនេះគឺជាការគិតគូរ ដ៏សំខាន់មួយរបស់ Wing និង GME Remittance។
ប្រជាជនកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងអាចផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ តាមរយៈការប្រើប្រាស់កម្មវិធី GME Remittance App ប្រកបដោយសុវត្ថិភាពទៅដល់ដៃគ្រួសារ និងមនុស្សជាទីស្រឡាញ់យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ តាមរយៈកម្មវីធីនេះទៀតសោត ប្រាក់នឹងត្រូវបានផ្ទេរយ៉ាងរលូនរវាងប្រទេសទាំងពីរ ដោយគ្មានបញ្ហា។
គួរបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្ញើប្រាក់ត្រឡប់មកស្រុកវិញជាង ២៦០លានដុល្លារកាលពីឆ្នាំ ២០១៧។ នេះបើតាមទិន្នន័យពីក្រសួងការងារ។ ដូច្នេះ ពលករអាចផ្ញើប្រាក់រហូតដល់ទៅ ១,០០០ដុល្លារ ក្នុងពេលតែមួយ និងមានតម្លៃសមរម្យ ពោលគឺមិនដូចគ្នានឹងការផ្ទេរប្រាក់ធម្មតា តាមធនាគារក្នុងប្រទេសកូរ៉េខាងត្បូងឡើយ ព្រោះកម្មវិធីថ្មីនេះត្រូវបាន បង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល៕
ចង់ដឹងព័ត៌មានបន្ថែម សូមទាក់មកកាន់៖
Wing (Cambodia) Limited Specialised Bank:
Wing Marketing Team
Email: [email protected]