Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរលួចរថយន្តនៅខណ្ឌទួលគោក ចំនួន៣នាក់ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន ដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ, ថ្ងៃនេះបញ្ជូនទៅតុលាការ

07-03-2018 12:34

(ភ្នំពេញ)៖ ក្រុមចោរលួចរថយន្តរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ហើយបញ្ជូនទៅតុលាការ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមច្បាប់។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ លោក ប៊ុន​ សត្យា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ការិយាល័យរបស់លោក បានស្រាវជ្រាវ រហូតឃាត់ខ្លួនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចរថយន្តកាលពីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ២០១៨ នៅមុខផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមនាយការិយាល័យ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖
ទី១៖ ឈ្មោះ យ៉ុន សុភា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២៨១ ក្រុម៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
ទី២៖ ឈ្មោះ សុខ ដេវីត ហៅ ចាប អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ជិតផ្សារជ័យជំនះ ផ្លូវលំ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ
ទី៣៖ ឈ្មោះ ពាល់ រ៉ាវី ហៅ វី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥អា ផ្លូវ២៧៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភស្តុតាងចាប់យករថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2AP-7482។ ជាមួយគ្នានេះកម្លាំងនគរបាល ក៏បានដកហូតម្សៅក្រមពណ៌ស ថ្លា ចំនួន៤ថង់តូច, សំបកថង់ច្រកគ្រឿងញៀនចំនួន៣ថង់, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន១ឈុត។

ដោយឡែកជនរងគ្រោះ ឈ្មោះ អ៊ឹង វេង ភេទប្រុស អាយុ៧២ឆ្នាំ ស្នាក់នៅផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរនៅផ្ទះ៕