ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
07-03-2018 11:30
(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ បាននិងកំពុងជួបពិភាក្សការងារជាមួយ អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត។
លោកស្រី រ៉ូណាស្មីត បានចាប់ផ្តើមបំពេញទស្សនកិច្ច នៅកម្ពុជាជាថ្មីចាប់តាំងពីថ្ងៃចន្ទ ទី០៥ ខែមីនាមក ដើម្បីពិនិត្យមើលឡើងវិញ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១០ថ្ងៃនេះ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
សូមជម្រាបថា នៅពីថ្ងៃ០៦ ខែមីនាម្សិលមិញ លោកស្រី រ៉ូណា ស្មីត ក៏បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានាផងដែរ។
លោកស្រី រ៉ូណា ស្មីត ត្រូវបានតែងតាំង ជាអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែមីនាឆ្នាំ២០១៥៕