(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធាន
អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨ នេះ បានផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ « ស្ដ្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
នៅក្នុងសារលិខិតជូនពររបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា«តាងនាម គណៈកម្មាធិការកណ្ដាល មន្រ្តី អ្នកស្ម័គ្រចិត្ត យុវជននៃកាកបាទក្រហមកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា មេត្តាប្រោសប្រទានព័រជ័យ មហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំយើងខ្ញុំទាំងអស់គ្នាក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះ »។
សូមអានសារលិខិតជូនពររបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖