(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨ នេះ បានផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ដ្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៏ជាតិ» ។
នៅក្នុងសារថ្វាយព្រះពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទូលថ្វាយបញ្ជាក់ថា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងថ្វាយនូវ ព្រះកតញ្ញុកតវេទិតាធម៌យ៉ាងធំធេងចំពោះព្រះរាជសារចូលរួមអបអរជាមួយបង ប្អូនរួមជាតិគាំទ្រប្រធានបទ នៃទិវាអន្តរជាតិនារី ឆ្នាំ២០១៨ នេះ និងថ្វាយព្រះរាជតម្រិះប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ប្រោសប្រទានកម្លាំងចិត្តយ៉ាងធំធេងដល់ប្រជានុរាស្ត្រគ្រប់មជ្ឈដ្ឋានឲ្យបន្តរក្សាសុខ សន្តិភាព និងចូលរួមក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ បន្តលើកកម្ពស់តម្លៃស្រ្តីក្នុងសង្គមជាតិ និងជាពិសេសបានធ្វើឲ្យ ខ្ញុំម្ចាស់ និងសហការី កាន់តែមានឆន្ទៈមោះមុតខ្លាំងក្លាថែមទៀត ក្នុងការបំពេញការងារមនុស្សធម៌ដង្ហែតាមព្រះរាជគន្លងវីរៈគំរូមនុស្សធម៌ដ៏ឆ្នើមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។
សូមអានសារថ្វាយព្រះពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖