Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត! ស្លាប់៩នាក់ និងរបួស៤៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែមីនា​ម្សិលមិញ

07-03-2018 06:48

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមីណា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល៤១នាក់ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដ២គ្រឿង, រថយន្ដធុនធំ៨គ្រឿង, យាន្ដផ្សេងៗ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនគោរពសិទ្ធិ, កត្តាយានយន្ដ និងប្រកាន់ស្ដាំ។

សូមបញ្ជាក់ថារយៈ០៦ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៥៧លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន៣១នាក់ រងរបួសស្រាលចំនួន៥៥នាក់ និងរបួសធ្ងន់ចំនួន៤៤នាក់៕