(ភ្នំពេញ)៖ បញ្ជីសំណុំរឿងក្បត់ជាតិរបស់ សម រង្ស៊ី និងគូកនមិនទាន់បិទបញ្ចប់នៅឡើយទេ ក្រោយពីមានការបែកធ្លាយឯកសារនិងវិដេអូនៃកិច្ចព្រមព្រៀងរវាងសម រង្ស៊ី និងកុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាដែលបានធ្វើឡើងនៅអំឡុង ឆ្នាំ២០១៣កន្លងទៅនេះ ប៉ុន្តែទើបនឹងបែកធ្លាយនៅថ្ងៃនេះតាមបណ្តាញទំនាក់ទំនងសង្គម។
នៅក្នុងកិច្ចព្រមព្រៀងរវាងសម រង្ស៊ី និងកុក ស នោះលើកឡើងថាជនជាតិដើមភាគតិចវៀតណាមម៉ុងតាញ៉ា មានសិទ្ធិស្វ័យភាពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសិទ្ធិនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យបន្តអភិវឌ្ឍខាងសេដ្ឋកិច្ច សង្គម វប្បធម៌របស់ពួកគេដោយសេរី។ នៅក្នុងវិដេអូ សម រង្ស៊ី បាននិយាយថា ពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាល ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះឱ្យក្រុមវៀត ណាមម៉ុងតាញ៉ា ដើម្បីគ្រប់គ្រងផ្តល់ស្វ័យភាព និងមានសិទ្ធិពេញលេញ អាចរស់នៅនិងមានសិទ្ធិដូចប្រជាជនកម្ពុជាដែរ។ (សូមមើលវិដេអូខាងក្រោម)
ពីមុនប្រជាពលរដ្ឋខ្មែរដឹងថា សម រង្ស៊ី បានក្បត់ជាតិខ្លួន លក់ជាតិ និងឱនក្បាល បម្រើចៅហ្វាយនាយបរទេសជាមួយក្រុមបស្ទឹមប្រទេសមួយចំនួន ប៉ុន្តែឯកសារដែល បានបែកធ្លាយនៅពេលនេះគឺបង្ហាញថាសម រង្ស៊ី ដែលតែងតែប្រើវោហារសាស្ត្រស្អប់ ខ្ពើមជនជាតិវៀតណាមវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ថាជាអាយ៉ងរបស់វៀតណាម ទីបំផុតទៅ សម រង្ស៊ី បាននិងកំពុងតែដើរជាន់ដានចំពោះ អ្វីដែលខ្លួនបានសាបព្រោះ និងលាបពណ៌ឱ្យគេ។ តើអ្វីដែលសម រង្ស៊ី បានព្រមព្រៀងជា មួយក្រុមវៀតណាមម៉ុងតាញ៉ា ដោយស្ងាត់ៗនេះបានសួរយោបល់ប្រជាជនកម្ពុជាដែរឬទេ? តើ សម រង្ស៊ី ជានរណាបានជាសន្យាកាត់ដីឱ្យទៅជនបរទេស និងផ្តល់សិទ្ធិដល់ជនបរទេសមករស់នៅកម្ពុជា និងមានសិទ្ធិចាត់ចែងលើដីធ្លីខ្មែរ ដូចប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសដែរ?
កម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលនៅក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំវាយផ្តួលរំលំរបបខ្មែរក្រហ មនិងដឹកនាំការកសាងប្រទេសពីបាតដៃទទេរហូតមានការអភិវឌ្ឍសព្វបែបយ៉ាង បាន ទទួលការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ដឹកនាំប្រទេសកម្ពុជាបន្តទៀត។ ប្រសិនបើគ ណបក្សសង្គ្រោះជាតិដែលមានសម រង្ស៊ី ជាប្រធានគណបក្សនៅពេលនោះឈ្នះការបោះឆ្នោតដូចអ្វីដែលខ្លួន និងចៅហ្វាយនាយបរទេសរបស់ខ្លួនប៉ុនប៉ង និងប្រាថ្នាចង់បាននោះ ទំនងរហូតមកទល់ពេលនេះ ខេត្តទាំង ៤ របស់ខ្មែរដែលពោរពេញទៅដោយធន ធានធម្មជាតិ និងមានសក្តានុពលខ្ពស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមវៀត
ណាមម៉ុងតាញ៉ាបាត់ទៅហើយ។
នេះក៏ជាភ័ព្វសំណាងរបស់ប្រទេស និងប្រជាជនកម្ពុជាដែរដែលបានដឹងនូវផែន ការដ៏ខ្មៅកខ្វក់នៃក្រុមអ្នកនយោបាយបក្សប្រឆាំងក្រោមការជួយជ្រោមជ្រែងពីចៅហ្វា យនាយបរទេសរបស់ពួកគេ បានរៀបចំផែនការបំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជា។ នេះគឺ ជាការប៉ុនប៉ងរបស់ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយដែលចង់ឡើងដឹកនាំប្រទេស កម្ពុជាតាមរយៈគំរូនៃបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ដោយមិនឆ្លង កាត់ដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោត។ បើសិនជាផែនការបដិវត្តន៍ពណ៌ឡើង
កាន់អំណាចតាមបែបមិនប្រជាធិបតេយ្យសម្រេចនៅអំឡុងឆ្នាំ ២០១៣ និង២០១៤ ម៉្លេះ ខេត្តខ្មែរ៤ រួមនឹងប្រជាជននៅក្នុងតំបន់នោះនឹងត្រូវកាត់ឱ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមវៀតណាមម៉ុងតាញ៉ាបាត់ទៅហើយ។ ហេតុដូច្នេះហើយវាពិតជាត្រឹមត្រូវ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចាត់វិធានការច្បាប់ប្រឆាំងនឹងបដិវត្តន៍ពណ៌ ខុសច្បាប់ ព្រមទាំងចាប់មេក្លោងបដិវត្តន៍ពណ៌ខ្លះដាក់ពន្ធនាគារ និងខ្លះទៀតបានរត់ គេចខ្លួនទៅស្នាក់នៅយ៉ាងវេទានៅក្រៅប្រទេស។
ជាតិ និងប្រជាជនកម្ពុជាកាន់តែមានភ័ព្វសំណាងខ្លាំងថែមទៀត ដែលតុលាការ កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីបានរកឃើញថា បក្សនេះបានរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយដែលចែងថាគណបក្សនយោបាយមិនអាចទទួល យកការបង្គាប់បញ្ជាណាមួយពីគណបក្ស ឬរដ្ឋាភិបាលបរទេសណាមួយឡើយ។ ដូច្នេះកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវក្នុងការសម្រេចរំលាយគណបក្សក្បត់ជាតិ ដើម្បីរក្សានូវភាពសុខសាន្ត សន្តិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាបាននិងកំពុងមាននេះ។ ប្រសិនបើមិនរំលាយទាន់ពេលវេលាទេ ផែនការទុច្ចរិតទាំងប៉ុន្មាន អាចនឹងត្រូវអនុវត្តដើម្បីឡើងគ្រប់គ្រងអំណាចជាពិសេសសេណារីយោដែលពួកគេត្រៀមធ្វើផ្តាច់ព្រ័ត្រនៅអំឡុងនៃការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨។ ប៉ុន្តែផែនការនេះត្រូវ បានកម្ទេចចោលទាន់ពេលវេលា។
ទង្វើក្បត់ជាតិនៃក្រុមអ្នកនយោបាយបក្សប្រឆាំងចេញមួយហើយមួយទៀតនេះពិតជាមិនអាចអត់ឱនឱ្យបានឡើយ ជាពិសេសទណ្ឌិត សម រង្ស៊ី ព្រោះអ្វីដែល សម រង្ស៊ី បាន និងកំពុងធ្វើកំពុងតែនាំនាវាកម្ពុជាឆ្ពោះទៅរកភាពអន្តរាយ។ ការសន្យាកាត់ខេត្តខ្មែរ ៤ ឱ្យទៅក្រុមវៀតណាមម៉ុងតាញ៉ា និងផ្តល់សិទ្ធិដល់ក្រុមនេះមានស្វ័យភាព និងសិទ្ធិពេញលេញនៅលើទឹកដីកម្ពុជា ក្រោយគណបក្សសង្គ្រោះជាតិឈ្នះការឆ្នោត គឺជាផែនការមិនធម្មតាដែលទង្វើនេះជាទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ ហើយសមត្ថកិច្ចគួរចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមជនក្បត់ជាតិទាំងនេះ។ ដោយយសារតែក្រុមអ្នកនយោបាយប្រឆាំងមិនដឹងទិសតំបន់ដូច្នេះ ហើយពួកគេរួមគ្នាប្រព្រឹត្តិទង្វើក្បត់ជាតិទៀតដើម្បីប៉ុនប៉ងឡើងដឹកនាំប្រទេសកម្ពុជាតាមមហិច្ឆតាដ៏ឆ្កួតលេលារបស់ពួកគេ។
នៅពេលដែលមានក្រុមជនក្បត់ជាតិព្យាយាមបំផ្លាញប្រទេសកម្ពុជាដោយមិន ញញើតដៃយ៉ាងដូច្នេះហើយបានជាមនុស្សទូទៅមើលឃើញកាន់តែច្បាស់ថែមទៀត នូវភាពចាំបាច់នៃវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានដើរតួនាទីក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីកណ្តាប់ដៃនៃក្រុមខ្មែរក្រហម ប៉ុល ពត និង នាំមកនូវសុខសន្តិភាព សេរីភាព ការអភិវឌ្ឍដល់ប្រជាជន ការពារប្រឆាំងដាច់ខាតនូវ ការជ្រៀតជ្រែករបស់បរទេសមកក្នុងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា។ សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ថាគ្មានគណបក្សណាមួយ ដែលអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ និងគ្មានគណបក្សណាមួយក្រៅ តែពីគណបក្ស និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដែលមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការការពារប្រជាជន ការពារនិងថែរក្សាសុខសន្តិភាព ការពារជាតិ និងសេចក្តីសុខទុក្ខរបស់ប្រជាជនបានឡើយ៕
ដោយ៖ ចៅចាក់ស្មុក
កំចាយមារ ខេត្តព្រៃវែង រាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨