(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន ១៩រូប ពីថ្នាក់ឧត្តមសេនីយ៍ត្រី ឡើងទៅថ្នាក់ឧត្តមសេនីយ៍ទោ។
ខាងក្រោមនេះ ជាខ្លឹមសារនៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ៖