(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ។ ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក យ៉ែម ប៉ុញ្ញារិទ្ធិ ហាក់ទះកំផ្លៀងលោក សម រង្ស៊ី ដោយថ្លែងថា ចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ គឺ២ផ្សេងពីគ្នា កុំយកមកលាយឡំជាមួយគ្នា

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តដោះស្រាយរាល់បញ្ហារបស់កម្មករ និងជួយដំឡើងប្រាក់ឈ្នួលឲ្យកាន់តែខ្ពស់

៣៖ តំណាងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី សូមប្រឆាំងដាច់ខាតចំពោះសម្តីអសីលធម៌របស់បុគ្គល ហុង លីម ដែលមានចរិតប្រឆាំងផ្កាប់មុខ មិនស័ក្តិសមជាអ្នកចេះដឹង  

៤៖ រដ្ឋមន្ត្រី អ៉ិត សំហេង៖ កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ស្ត្រី

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សាងសង់សម្រេចបានជាង៧៥ភាគរយហើយ

៦៖ លិខិតចៅចាក់ស្មុក៖ អស់តម្លៃ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ទីបំផុត​តំណាង​ជាន់ខ្ពស់ លោក មូន ជែអ៊ីន បញ្ចប់បេសកកម្ម​នៅកូរ៉េខាងជើង និងត្រឡប់​មកដល់​កូរ៉េខាងត្បូង​វិញ ដើម្បី​ត្រៀមធ្វើសន្និសីទ​ព័ត៌មាន​ធំមួយ នៅយប់​ថ្ងៃអង្គារនេះ!

២៖ ភាពវិជ្ជមាន​​លេចឡើងក្នុង​​ជំនួបរវាង លោក គីម ជុងអ៊ុន និងតំណាង​ជាន់ខ្ពស់ លោក មូន ជែអ៊ីន នៅទីក្រុង​ព្យុងយ៉ាង!  

៣៖ ដូណាល់ ត្រាំ ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលថា លោកនឹងទៅ​សម្ពោធ​ស្ថានទូត​​ថ្មី នៅទីក្រុង​ហ្សេរុយសាឡឹម!

៤៖ ស្តេចអារ៉ាប៊ីសាអូឌីត ធ្វើព្រះរាជដំណើរទស្សនកិច្ច ទៅកាន់អេហ្ស៊ីប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ១០ពាន់លានដុល្លារ ដើម្បីកសាងទីក្រុងធំមួយ

៥៖ប្រធានាធិបតីចិន លោក ស៊ី ហ្ស៊ីពីន តែងតាំងឯកអគ្គរដ្ឋទូតថ្មី ចំនួន៦រូប

៦៖ អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី «សម្រេចចិត្ត​ដើរចេញ ពីតំណែង​ប្រធានបក្ស» ក្រោយ​ចាញ់ឆ្នោត​យ៉ាងធ្ងន់ធ្ងរ...

៧៖ ខណៈកូរ៉េទាំងពីរកំពុងពិភាក្សាគ្នា អាមេរិក​​បែរជា​បញ្ចេញព័ត៌មានរសើប​មួយ ដែលអាច​នាំឲ្យ​ស្ថានការណ៍​ពុះកញ្ជ្រោល​ឡើងវិញ...

៨៖ ព័ត៌មានក្តៅ! សហរដ្ឋអាមេរិកប្រកាស «ដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង» ឆ្លើយតប​នឹងការប្រើប្រាស់​សារធាតុ​គីមី VX សម្លាប់​លោក គីម ជុងណាំ...

៩៖ បន្ទាប់ពីអាមេរិក​ប្រកាស គំរោងកាត់បន្ថយជំនួយ​​ទៅ UN, អគ្គលេខាធិការចេញមុខ​ស្នើ​ឲ្យ​សមាជិកឯទៀតៗ​បង្កើនការផ្តល់ជំនួយ ពិសេស​លើ​​បេសកកម្ម​​សន្តិភាព...

១០៖  ប្រេស៊ីល​ដាក់​ពាក្យតវ៉ា​ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​អាមេរិកគ្រោង​តម្លើង ពន្ធ​នាំចូល​ដែក-​អាលុយមីញ៉ូម!