(រតនគិរី)៖ នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ នាបរិវេណសាលាខេត្តរតនគិរី បានប្រារព្វពិធីទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ«ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត។
កម្មវិធីនេះ ក៏មាន ការចូលរួមពីបងប្អូនជាស្ត្រី មកពីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងស្រុក-ក្រុង សមាជិកក្រុមប្រឹក្សាស្រុក-ក្រុង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ (ស្ត្រី) ចំណុះឲ្យរដ្ឋបាលសាលាខេត្តប្រមាណ៤០០នាក់។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃប្រារព្វទិវានារីអន្តរជាតិ៨មីនា ពេលរាត្រីថ្ងៃដដែលនេះ រដ្ឋបាលសាលាខេត្ត បានរៀបចំបាយសាមគ្គី និងមានតន្ត្រីកំដរក្រោមបរិយាកាសសប្បាយរីករាយផងដែរ៕