(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា JCI បានសហការជាមួយធនាគារRHB បានបង្កើតកម្មវិធី Business Aspirant ក្នុងគោលបំណងលើកកម្ពស់សហគ្រិនកម្ពុជា ក្នុងការអភិវឌ្ឍជំនួញឱ្យកាន់តែមានស្តង់ដារល្អប្រសើរឡើង។
លោក ជា ហ្គារូដា ប្រធានសភាយុវពាណិជ្ជករអន្តជាតិកម្ពុជាសាខាចតុមុខ បានឱ្យដឹងថា សហគ្រាសខ្នាតតូចនិងមធ្យម(SME)បានរីកដុះដាលគួរឱ្យកត់សម្គាល់។ ការរីកដុះដាល់នេះបានបង្កើតការងារដល់ ប្រជាជនក្នុងស្រុកប្រមាណ៤០%ហើយថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យ៉ាងណាក្តី SMEភាគច្រើន នៅតែប្រឈមនឹងបញ្ហាជាច្រើនដែលរារាំងដល់ដំណើរការពង្រីកខ្លួនរបស់ពួកគេ។ ដូច្នេះទើបសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សម្រេចផ្តួចផ្តើមគម្រោងនេះឡើង ដើម្បីត្រួសត្រាយផ្លូវដល់សហគ្រាសទាំងនោះ។ចក្ខុវិស័យនៃ Business Aspirant គឺបង្កើតឡើង ដើម្បីជួយជំរុញ ដល់ដំណើរ ការនៃសហគ្រាសធនតូចនិងមធ្យមនៅប្រទេសកម្ពុជាឱ្យ មានស្តង់ដារប្រសើរជាងមុន។
លោកថ្លែងទៀតថា «ឱកាសដ៏ល្អមួយសម្រាប់ម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា សិក្សាស្វែងយល់បន្ថែម អំពីការធ្វើឲ្យពាណិជ្ជកម្មរបស់ខ្លួន ដំណើរការយ៉ាងរលូននិងរក្សានិរន្តរភាព ហើយសង្ឃឹមថាកម្មវិធី Business Aspirant នឹងអាចក្លយជាឧបករណ៍ដ៏សំខាន់ក្នុងការជួយជំរុញ សហគ្រាសធនតូចនិងមធ្យម ដែលកំពុងជួបប្រទះភាពរអាក់រអួលក្នុងការដំណើរការអាជីវកម្ម»។
កញ្ញា ឡាយ ហ៊ុយហួយ ប្រធានគម្រោង Business Aspirant បានឱ្យដឹងថា «Business Aspirant ជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយសមាជិក សមាជិកានៃក្រុមប្រឹក្សាភិបាល របស់សភាយុវពាណិជ្ជករកម្ពុជា។ ដោយយើងបានយល់ដឹងអំពីបញ្ហាដែលសហគ្រាសធនតូច និងមធ្យម សព្វថ្ងៃកំពុងជួបប្រទះបញ្ហាប្រឈមជាក់ស្តែង ដែលយើងបានឃើញស្រាប់មួយចំនួនរួមមាន ៖កង្វះនៃការតភ្ជាប់រវាងសហគ្រាស និងអ្នកផ្គត់ផ្គង់កង្វះខាតជំនួយផ្នែកបច្ចេកទេស ឧទាហណ៍ រៀបចំឯកសារហិរញ្ញវត្ថុ ឱ្យគោរពទៅតាមស្តង់ដារ កង្វះខាតដើមទុន។ល។ ជាក់ស្តែងយើងឃើញថា ទាំងអស់នេះសុទ្ធសឹងជាកត្តដែលបង្អាក់ដល់ការរីកលូតលាសនៃអាជីវកម្មទាំងនោះ»។
កញ្ញាបន្ដថា កម្មវិធីនេះ ជាវេទិកាសម្រាប់សហគ្រាសធុនតូចនិងមធ្យម(SMEs) ដែលតភ្ជាប់អាជីវកម្ម ជាមួយអ្នកផ្តល់សេវាកម្ម / ផលិតផលតួយ៉ាងដូចជាក្រុមហ៊ុនជំនាញផ្លូវច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនដំណោះស្រាយផ្នែកបច្ចេកវិទ្យា អ្នកផ្គត់ផ្គង់វត្ថុធាតុដើម។ល។ លើសពីនេះទៀតគម្រោងនេះ មិនត្រឹមតែភ្ជាប់ពួកគេទៅនិងធនធានដែលជឿទុកចិត្តនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសហគ្រាសខ្នាតតូច និងមធ្យមបានរីកដុះដាលគួរឱ្យកត់សម្គាល់។
កញ្ញា ឡាយ ហ៊ុយហួយ បានឱ្យដឹងទៀតថាកម្មវិធីនេះបើកទូលាយទៅលើគ្រប់ប្រភេទនៃអាជីវកម្មនិង លើកទឹកចិត្ត ដល់អាជីវកម្មដែលមានលក្ខណសម្បត្តិ ចង់ពិនិត្យអាជីវកម្មរបស់ពួកគេឡើងវិញ និងវិភាគ បញ្ហាកំពុងជួបប្រទះ,ត្រូវការជំនួយក្នុងការរីកចម្រើនលូតលាស់តាម លក្ខណះស្តង់ដារនិងនិរត្តភាពប្រសើរជាងមុន,ចង់ពង្រីកវិសាលភាពនៃជំនួញនិងបង្កើនបណ្តាញទំ នាក់ទំនង,ចងភ្ជាប់ទៅអ្នកផ្គត់ផ្គង់និងដៃគូដែលទុកចិត្ត, កំពុងស្វែងរកមូលនិធិ និងអ្នក វិនិយោគ។
ប្រធានគម្រោងរូបនេះ បានលើកឡើងថា កម្មវិធីនេះ នឹងជួយពិនិត្យដំណើរការអាជីវកម្មរបស់អ្នកឡើងវិញ ផ្តល់ការពិគ្រោះយោបល់រយៈពេលមួយម៉ោងមួយទល់នឹង មួយ ជាមួយអ្នកដឹកនាំជំនួញដែលជោគជ័យ, វគ្គបណ្តុះបណ្តាល ជំនាញ ទន់និងរឹង ដ៏មានប្រ សិទ្ធ ភាព ដែលអាចជួយដល់ការដោះស្រាយនឹងបញ្ហាប្រឈមរបស់អ្នក, ទទួលបាន ការណែ នាំ ជាមួយ គ្រូបង្វឹកដ៏មានជំនាញរយៈ ពេល២ខែ, ឱកាសទទួលបានការភ្ជាប់ ទៅក្រុមហ៊ុនផ្គត់ផ្គង់ ដែលជឿទុកចិត្ត, ឱកាសសម្រាប់ការតាំងបង្ហាញផលិតផល,ធ្វើបទបង្ហាញដែលអាចទទួល បានមូលនិធិ និងឱកាសដើម្បីភ្ជាប់ដៃគូនៅក្នុងស្រុក និងអន្តរជាតិដើម្បីពង្រីកអាជីវកម្ម ៕