ភោជនីយដ្ឋាន និងខារ៉ាអូខេ «រស្មី ផ្កាយ ពេជ្រ» របស់អធិការនគរបាលស្រុកពញាក្រែក ត្រូវអគ្គិភ័យឆេះបំផ្លាញ ខូចខាតសម្ភារមួយចំនួន
06-03-2018 16:44
(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ គ្រោះអគ្គិភ័យបានឆាបឆេះ ភោជនីយដ្ឋាន និងខារ៉ាអូខេ «រស្មី ផ្កាយ ពេជ្រ» ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ជាកម្មសិទ្ធិរបស់អធិការនគរបាលស្រុកពញាក្រែក លោក ឱម មុនីវណ្ណ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការជួយពន្លត់គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងនគរបាលរបស់លោក បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងប្រើទឹកអស់ចំនួន៥គ្រឿងផងដែរ។
បើតាមលោកស្នងការ មូលហេតុនោះ បណ្តាលមកពីឆ្លងចរន្តអគ្គិភ័យ ហើយសម្រាប់ទំហំការខូចខាតវិញ នៅមិនទាន់ដឹងនោះទេ៕